ថ្នាក់ដឹកនាំខេត្តកណ្តាល ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តខិតខំដោះស្រាយបញ្ហាលិខិតឆ្លើយតបទៅក្រសួងមហាផ្ទៃ និងវិវាទក្រៅប្រព័ន្ធតុលាការ

(ខេត្តកណ្តាល)៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានជំរុញនិងលើកទឹកចិត្តដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាលិខិតឆ្លើយតបទៅក្រសួងមហាផ្ទៃ និងវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ជាងនេះទៅទៀតត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការងារដោះស្រាយបញ្ចប់វិវាទទាំងអស់នោះឱ្យទទួលបានលទ្ធផលល្អប្រសើរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តម នុត ពុធដារ៉ា បានលើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំ ពិនិត្យ និងពិភាក្សា វឌ្ឍនភាពនៃការឆ្លើយតបលិខិតរបស់ក្រសួងមហាផ្ទៃ និងការងារសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធផងដែរ។ ឯកឧត្តម នុត ពុធដារ៉ា បានបញ្ជាក់ថា កិច្ចប្រជុំនេះគឺមានសារៈសំខាន់ណាស់ ក្នុងការពន្លឿនលើការងារដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពទាន់ពេលវេលា ពិសេសជួយជំរុញដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនបងប្អូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន Read more

ឯកឧត្ដម ឃួង ស្រេង៖ យើងបានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ និង​សម្ភារផ្សេងៗ ប្រមាណជាង២០កុងទ័រណឺ​ ជូនទៅដល់វីរកងទ័ពជួរមុខព្រមទាំងបងប្អូនប្រជាពលរដ្ឋភៀសសឹក

(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ បានបញ្ជាក់ថា៖ យើងបានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគនិង​សម្ភារផ្សេងៗ ប្រមាណជាង២០កុងទ័រណឺ​ ជូនទៅដល់វីរកងទ័ពជួរមុខព្រមទាំងបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងនោះក៏មានទាំងការដឹកចានឆ្នាំង ១៥.០០០សម្រាប់ ចង្ក្រានហ្គេស ១៧.០០០ចង្រ្កាន​ និង​កំប៉ុង​ហ្គាស​ចំនួន​ ៣៤.០០០កំប៉ុងផងដែរ។ តាមបញ្ជាក់របស់ ឯកឧត្ដម​ ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤​ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ​ នៅសាលារាជធានីភ្នំពេញក្រោមវត្តមាន ឯកឧត្ដម​ ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។ ឯកឧត្ដម​ ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ប្រជាពលរដ្ឋយើងបាន​សាមគ្គី​ភាពជាធ្នុងមួយក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី Read more

ក្រុមការងារកងរាជអាវុធហត្ថខេត្តសៀមរាប បាននាំយកថវិកា សួរសុខទុក្ខ លោកនាយចំណង់​ សោម​ វ៉ាន់និត កំពុង​​សម្រាក​ព្យាបាល​ជំងឺ​

(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃទី១៣ ខែសីហា​ ឆ្នាំ២០២៥ ក្រុមការងារកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយ​លោកអនុសេនីយ៍ឯក​ គង់​ ចាន់រដ្ឋា​ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប​ បានទៅសួរសុខទុក្ខ លោកនាយចំណង់​ សោម​ វ៉ាន់និត​ ជំនួយការ​ មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងសៀមរាប​ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតក្នុងភូមិព្រះដាក់​ ឃុំព្រះដាក់​ ស្រុកបន្ទាយស្រី​ ខេត្តសៀមរាប​។ ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិការចំនួន ១០០,០០០រៀលជាអំណោយ ក្នុងការសួរសុខទុក្ខផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារ និងដាក់ទិសដៅការងារសម្រាប់អនុវត្តបន្ត ដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារ និងដាក់ទិសដៅការងារសម្រាប់អនុវត្តបន្ត ដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំ ពិនិត្យ ពិភាក្សា លើករណីសំណើរបស់ក្រុមហ៊ុន ម៉ាក្រូប៊ីល មេឌា ឯ.ក ស្នើសុំបន្តសុពលភាពទីតាំងប៉ាណូចំនួន ០១ទីតាំង ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធផងដែរ។

ខេត្តកណ្តាល រសៀលថ្ងៃ១២ សីហា ២០២៥

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជេីញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត

(ខេត្តពោធិ៍សាត់)៖ នាថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានរៀបកិច្ចប្រជុំសាមញ្ញលើកទី២ ឆ្នាំទី២ អាណត្តិទី៤ នៅសាលប្រជុំថ្មីសាលាខេត្ត ស្ថិតក្រោមអធិបតីភាពឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត តំណាងក្រសួងមហាផ្ទៃ នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលស្រុក ក្រុង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានធ្វើការប្រជុំពិភាក្សា អនុម័តលើរបៀបវារៈ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា ដើម្បីពង្រឹងការងារសវនកម្មផ្ទៃក្នុង និងការងារអគ្គាធិការដ្ឋាន

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា ដើម្បីពង្រឹងការងារសវនកម្មផ្ទៃក្នុង និងការងារអគ្គាធិការដ្ឋាន នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បន្តជួយសម្របសម្រួលដល់បងប្អូនពលករខ្មែរជាច្រើនរូបវិលត្រលប់មកពីប្រទេសថៃ

(ខេត្តប៉ៃលិន)៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានបន្តជួយសម្របសម្រួលដល់បងប្អូនពលករខ្មែរជាច្រើនរូបដែលទើបវិលត្រលប់មកពីប្រទេសថៃ បានទទួលឱកាសការងារល្អនៅក្នុងខេត្តជាមួយក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៊ីមផត អ៊ិចផត ខេមបូឌា ឯ.កស្របតាមការអំពាវនាវ របស់ រាជរដ្ឋាភិបាល ឱ្យបងប្អូនពលករខ្មែរ វិលត្រលប់មកធ្វើការនៅក្នុងប្រទេសវិញ ព្រោះមានការងារសម្បូរបែបរាប់ម៉ឺនកន្លែង កំពុងនៅរង់ចាំ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ នាពេលកន្លងមកដោយសារស្ថានភាពព្រំដែនកាន់តែតឹងតែង និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានអំពាវនាវឱ្យពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃវិលត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃបណ្តេញចេញឬធ្វើការប្រមាថណាមួយហើយរាជរដ្ឋាភិបាល នឹងរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ ហើយជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន គឺមានបងប្អូនពលករខ្មែរបានសម្រុកធ្វើដំណើរឆ្លងព្រំដែន ត្រលប់មកកម្ពុជាវិញយ៉ាងច្រើនដោយរដ្ឋបាលខេត្ត បានសហការជាមួយ Read more

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញ បើកដំណើរការកែសន្លឹកកិច្ចការ ប្រឡងប្រជែងដំណាក់កាលទី២ មន្ត្រីច្បាប់ នៃក្រុមប្រឹក្សាអ្នកច្បាប់ ទីស្តីការគណៈរដ្ឋមន្ត្រី

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង អញ្ជើញ បើកដំណើរការកែសន្លឹកកិច្ចការ និងពិនិត្យដំណើរការ របៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការបេក្ខជននៃការប្រឡងប្រជែងដំណាក់កាលទី២ មន្ត្រីច្បាប់ នៃក្រុមប្រឹក្សាអ្នកច្បាប់ ក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី។ កម្មវិធីនាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងទីស្តីការគណៈរដ្ឋមន្រ្តីផងដែរ។ កំណែសន្លឹកកិច្ចការ ចាប់ផ្តើមតាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ដែលស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ អ្នកសង្កេតការណ៍មហាជនដែលបានចុះឈ្មោះ សហភាពសហព័ន្ធយុវជនកម្ពុជា អ្នកសារព័ត៌មាន ស្របតាមនិយាមនីតិវិធីប្រតិបត្តិដែលបានកំណត់ ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ ស្របពេលជាមួយនឹងការកែសន្លឹកកិច្ចការនេះដែរ ការប្រឡងប្រជែងជ្រើសមន្ត្រីការទូតជាន់ខ្ពស់ (វិញ្ញាសាសួរផ្ទាល់មាត់) នឹងចាប់ផ្តើមក្នុងពេលដំណើរគ្នា។ Read more

ឯកឧត្តម សុខ លូ បាននាំយកអំណោយសប្បុរសម៌ ជូនលោកវរសេនីយ៍ឯក សង់ លីហុក រងរបួសក្នុងសមរភូមិជួរមុខ

(ខេត្តបាត់ដំបង)៖ នៅព្រឹកអាទិត្យ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានដឹកនាំសហការីចុះសួរសុខទុក្ខ និង នាំយកអំណោយសប្បុរសធ៌មរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់ លោកវរសេនីយ៍ឯក សង់ លីហុក នាយសេនាធិការរងកងពលធំអន្តរាគមន៍លេខ៣ និងជាមេបញ្ជាការរងប្រចាំទិសភ្នំខ្មោច ខេត្តព្រវិហារ បានរងរបួស នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៥ ដែលកំពុងស្នាក់នៅព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិ ព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ក្នុងឱកាសនោះឯកឧត្តមប្រធាន បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងថ្លែងអំណរគុណចំពោះវីរភាព និងឆន្ទៈដ៏មោះមុត Read more