ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញសួរសុខទុក្ខកងទ័ពរងរបួស នៅមន្ទីរបង្អែកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ នារសៀល ថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញសួរសុខទុក្ខកងទ័ពរងរបួស ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនវីរកងទ័ពរងរបួសទាំងពីររូប។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក៏បានទទួលការផ្ដាំផ្ញើពីយុទ្ធជនទាំងពីររូប ដើម្បីថ្លែងអំណរគុណសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការយកចិត្តទុកដាក់កងទ័ពជួរមុខ ហើយជូនពរឱ្យសម្ដេចទាំងពីររក្សាសុខភាពល្អ Read more