ឧត្តមសេនីយ៍ត្រី សៀ ទីន បានចាត់ក្រុមការងារ ចុះសួរសុខទុក្ខសមាជិកអាវុធហត្ថ សម្រាកព្យាបាលជំងឺនៅគេហដ្ឋាន!
(ខេត្តសៀមរាប)៖ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ តាញ់ យ៉ារិន ប្រធានមន្ទីរកសាងកម្លាំង បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខលោកអនុសេនីយ៍ទោ ឡូ លីន នាយកទាហាននៃកងរាជអាវុធហត្ថខេត្តសៀមរាប ដែលកំពង់សម្រាកព្យាបាលជំងឺ(វះកាត់យកដែកចេញពីដងកាំបិតស្មាខាងឆ្វេង)នៅគេហដ្ឋានស្ថិតនៅភូមិបុស្សធំ ឃុំខ្មាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ ក៏បាននាំយកនូវថវិការចំនួន ៧១០,០០០រៀល ក្នុងការសួរសុខទុក្ខផងដែរ៕ #SiemReapGRK










