នាវាចម្បាំងកងទ័ពជើងទឹកអូស្ត្រាលី ផ្ទុកនាវិកជិត២០០នាក់ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៤ថ្ងៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរឱ្យកាន់តែល្អប្រសើរ
(ខេត្តព្រះសីហនុ)៖ នាវាចម្បាំង HMAS Ballarat -FFH155 (Anzac Class FFH) របស់កងទ័ពជើងទឹកអូស្ត្រាលី ផ្ទុកនាវិក ១៩២នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា និងអូស្រ្តាលីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ លោកឧត្តមនាវីត្រី អ៉ិន សុខេមរ៉ា នាយសេនាធិការរង មូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូប អញ្ជើញទៅទទួលស្វាគមន៍នាវាកងទ័ពជើងទឹកអូស្ត្រាលី ចំនួន១គ្រឿង ឈ្មោះ នាវាHMAS Ballarat -FFH155 (Anzac Class FFH) ដឹកនាំដោយវរនាវីទោ Dean Uren មេបញ្ជាការនាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ លក្ខណៈបច្ចេកទេស នាវាឈ្មោះHMAS Ballarat Read more










