ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ អញ្ជើញប្រគល់សម្ភារ និងរថយន្ត ជូនអគ្គនាយកដ្ឋានពន្ធនាគារ និងអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមនឹងឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យប្រចាំការ បានប្រគល់សម្ភារ និងរថយន្ត ជូនអគ្គនាយកដ្ឋានពន្ធនាគារ និងអគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួង។ សូមជម្រាបជូនថា សម្ភារដែលបានប្រគល់ជូន អគ្គនាយកដ្ឋានពន្ធនាគារ រួមមាន៖ អាវការពារ (អាវក្រោះ) ចំនួន ២៥០អាវ, ខ្នោះដៃ ចំនួន ៦០០ឈុត, ដំបងរលាស់ Read more










