ឯកឧត្តម ខូយ រីដា អញ្ជេីញចូលរួមពិនិត្យការងារកាយសម្អាតបាតអាង សាងសង់តួទំនប់និងរៀបចំគ្រឹះទំនប់អាងទឹកលេខ២ លើស្ទឹងអារ៉ៃ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ
(ខេត្តពោធិ៍សាត់)៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញអមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យការងារកាយសម្អាតបាតអាង សាងសង់តួទំនប់ និងរៀបចំគ្រឹះទំនប់អាងទឹកលេខ២ លើស្ទឹងអារ៉ៃ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ខណៈដែលបច្ចុប្បន្នសម្រេចបានប្រមាណជិត៤០%ហើយ។ សូមជម្រាបថា ទំនប់អាងទឹកលេខ២ មានផ្ទៃអាងទំហំ ៤,០១៦ហិកតា អាចស្តុកទឹកបាន៨៦០លានម៉ែត្រគូប និងអាចស្រោចស្រពលើផ្ទៃដីប្រមាណ២៦២,៥០០ហិកតា។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១-ទំនប់ដី ប្រវែង៤១០ម៉ែត្រ ចាក់បេតុងពីលើកម្រាស់ ២០សង់ទីម៉ែត្រ កម្ពស់៤០ម៉ែត្រ មានទទឹងខ្នងលើ១០ម៉ែត្រ,ទី២-ទំនប់បង្ហៀរមួយកន្លែង ប្រវែង២៨១ម៉ែត្រ មានប្រវែងរំហូរទឹក១៦៥ម៉ែត្រ ព្រមទាំងមានស្ពានពីលើ១៦៥ម៉ែត្រ Read more










