(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតជូនលោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ បានផ្តល់អាវកាក់ដែលមានដាក់អក្សរ Press សារព័ត៌មានចំនួន ៣៣០០អាវ ដល់ក្រសួងព័ត៌មាន សម្រាប់ផ្តល់ដល់អ្នកសារព័ត៌មាន ទុកពាក់ពេលចុះយកព័ត៌មាន ដើម្បីអាចសម្គាល់បានថាជាអ្នកសារព័ត៌មាន បង្ហាញក្នុងក្របខ័ណ្ឌសាធារណៈ រក្សាបាននូវសុវត្ថិភាព នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន។









