អាវភ្លៀងជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចែកជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ

(ខេត្តកំពង់ស្ពឺ)៖ នៅទីបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពល បានចែកជូនអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់គ្រប់បណ្ដាអង្គភាពចំណុះកងពលទាំងអស់ ដើម្បីយកទៅប្រគល់ជូនដល់យោធិនគ្រប់រូបដែលអង្គភាពនីមួយៗកំពុងគ្រប់គ្រង។

នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ មេបញ្ជាការកងពល មានប្រសាសន៍ថាតាមរយៈអំណោយដ៏ថ្លៃថ្លានេះ បានបញ្ជាក់ឱ្យយើងទាំងអស់គ្នាមើលឃើញនូវគ្រប់កាលៈទេសៈ សម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់ខ្ពស់ដល់សុខភាពរស់នៅរបស់កងយោធពលខេមរភូមិន្ទគ្រប់ៗរូប ដែលកំពុងមានតួនាទី និងភារកិច្ចការពារជាតិមាតុភូមិ។

ឧត្តមសេនីយ៍ទោ ឈរ សុខ មេបញ្ជាការកងពល តំណាងឱ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចដឹកជញ្ជូនលេខ៩០ ទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចទាំងទ្វេ និងសូមជូនពរដល់សម្ដេចព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីរបស់សម្ដេចទាំងអស់ឱ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។