ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើត (គ.ជ.ដ.ខ.)

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើត (គ.ជ.ដ.ខ.) នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ៕