(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ #រដ្ឋបាលខណ្ឌ៧មករា លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំមន្រ្តីក្រោមឱវាទ នៃរដ្ឋបាលខណ្ឌ៧មករា បន្តជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាគ្រួសាររបស់វីរកងទ័ពជួរមុខចំនួន ៣៧គ្រួសារ ដែលមានអាសយដ្ឋានរស់នៅក្នុងមូលដ្ឋានខណ្ឌ៧មករា។ ក្នុងពិធីសំណេះសំណាលនេះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ក៏បានឧបត្ថម្ភអំណោយ ជាសម្ភារៈ រួមទាំងថវិកាមួយចំនួនផងដែរ៕













