(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋបាលខណ្ឌព្រែកព្នៅ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមអធិបតីភាព លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដោយមានការចូលរួមពីគណៈអភិបាល អធិការ មេបញ្ជាការរង តំណាងភូមិភាគ នាយក នាយករង ការិយាល័យទាំង១២ អង្គភាពលទ្ធកម្ម ចៅសង្កាត់ទាំង៥ និងលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥។



















