ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក ៧៦គ្រួសារ ដែលថៃដាក់ទូរកុងតឺន័រ និងរាយបន្លាលួស មិនឱ្យចូលផ្ទះនៅឃុំថ្មដា!

(ខេត្តពោធិ៍សាត់)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក ចំនួន ៧៦គ្រួសារ មកពីឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព បន្ទាប់ពីកងកម្លាំងឈ្លានពានថៃបានដាក់ទូរកុងតឺន័រ និងរាយបន្លាលួស រារាំងមិនឱ្យចូលផ្ទះសម្បែង កាលពីពេលកន្លងទៅ។

រាជរដ្ឋាភិបាលកម្ពុជាតែងតែបញ្ជាក់ម្តងហើយម្តងទៀត គឺប្រកាន់ជំហរដាច់ខាត ដោយមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន តាមរយៈការប្រើកម្លាំងឡើយ។

រូបថត៖ ខឹម សុវណ្ណារ៉ា