(ខេត្តតាកែវ)៖ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ០៦:៤០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានចុះប្រតិបត្តិការបង្ក្រាបករណី ដឹកជញ្ជូន រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ និងបានបន្តពន្លាតដែនសមត្ថកិច្ចទៅរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំរួមដោយលោកវរសេនីយ៍ទោ អ៊ួង វិរៈរត្ន័មុន្នី នាយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការសម្របសម្រួលនិតិវិធីដោយលោក សុីន រក្សា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។
កម្លាំងជំនាញអាវុធហត្ថបានចុះបង្ក្រាបចំនួន២ទីតាំង៖
ទីតាំងទី១ នៅចំណុចភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទីតាំងទី២ នៅចំណុចផ្ទះលេខ E08 បុរី ONC ផ្លូវបេតុង ស្ថិតនៅភូមិរំដួល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
លទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់(ស្រី០២)៖
១-ឈ្មោះ ផាត់ យ៉េង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ មហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
២-ឈ្មោះ សុខ លីដា ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ វិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
៣-ឈ្មោះ សំ រដ្ឋា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
៤-ឈ្មោះ ជីម ចាន់ថន ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ សំរោងពេន ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
៥-ឈ្មោះ ម៉ៅ វិចិត្រ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់៣ រស់នៅភូមិជីម្រាក់ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ។
៦-ឈ្មោះ អ៊ុំ សុភា ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ដកហូតវត្ថុតាង រួមមាន៖
១-ម្សៅក្រាមពណ៌សថ្លា ចំនួន ៤៩កញ្ចប់ (ធំ១៣)ទម្ងន់ ១៤៣៥៥.១៨ក្រាមថ្លឹងទាំងសំបកថង់ ប្រភេទ(មេតំហ្វេតាមីនMET)។
២-ថ្នាំគ្រាប់WYចំនួន ១៨កញ្ចប់ (៣៥៥៤គ្រាប់) ទម្ងន់៣៣២.៧៤ក្រាមថ្លឹងទាំងសំបកថង់ ប្រភេទ (មេតំហ្វេតាមីនMET)។
៣-ម្សៅពណ៌ទឹកក្រូច ចំនួន២៤៥ កញ្ចប់ទម្ងន់ ១១៤៩.៧៤ក្រាម ថ្លឹងទាំងសំបកថង់ ប្រភេទ (កេតាមីនKETAMINE)។
៤-រថយន្តចំនួន ០១គ្រឿងម៉ាក LEXUS .NX200T ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2CI.3040។
៥-ម៉ូតូចំនួន០៣គ្រឿង។
៦-Pass App ចំនួន ០១ គ្រឿង(ខូច)។
៧-ទូរស័ព្ទចំនួន ០៩គ្រឿង(ខូច០១)។
៨ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០៣គ្រឿង។
៩-កាំភ្លើងកែច្នៃចំនួន ០១ដើម។
១០-ម៉ាស៊ីនអ៊ុតមាត់ថង់ថ្នាំញៀនចំនួន ០១គ្រឿង។
១១-លិខិតឆ្លងដែនចំនួន ០១ក្បាល។
១២-សម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕





