ជាក់ស្ដែងនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯកអ៊ូ ឆេងកន មេបញ្ជាការរងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រចាំការនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង បានដឹកនាំកងកម្លាំងចមុះ ធ្វើសកម្មភាពបង្ក្រាបបទល្មើសជាក់ស្ដែងនៅតំបន់ ចាប់ពីជ្រោយវែងចំណុច ដល់ចុងព្រែកតាសោម ក្នងភូមិសាស្ត្របឹងទន្លេសាបឃុំផាត់សណ្តាយ បានបង្ក្រាបឧបករណ៍បទល្មើសនេសាទខុសច្បាប់ ដោយបានបំផ្លាញចោលអូនក្រញឹក ខុសទំហ៊ុដែលច្បាប់បានកំណត់ចំនួនមួយរបាំង មានប្រវែង២៥០ ម៉ែត្រ ឡុកចំនួន ២ឡុក លបចំនួន២ មាត់ រុះរើ លបលូខុសទំហំក្រឡាកំណត់បាន ចំនួន ៦មាត់ បំផ្លាញអួនស្បៃមុងដែលច្បាប់បានហាមឃាត់ដាចខាតបាន ចំនួន ៣ របាំង មានប្រវែង ៣០០ ម៉ែត្រ និងឧបករណ៍ល្មើសនេសាទខុសច្បាប់មួយចំនួនទៀត។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះ កងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចមិនខ្លាចលំបាកនឿយហត់ ក្នុងការអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ដើម្បីផលប្រយោជន៍របស់សង្គមជាតិយើង និងប្រជាជនកម្ពុជាទាំងមូល។ ជាមួយនោះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានដាក់បទបញ្ជាដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវបន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះ ឲ្យដូចភ្លៀងរលឹមបន្តទៀត ដោយគ្មានការដកថយឡើយ ធ្វើយ៉ាងណាកុំឲ្យមានការកើតឡើងនូវបទល្មើសនេសាទខសច្បាប់ដដែលៗនេះ កេីនឡេីងជាថ្មីទៀតបានឡើយ។
(ខេត្តកំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ បានបញ្ជាក់នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នេះថា កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅតែបន្តសកម្មភាពសហការជាមួយកងកម្លាំងចម្រុះ ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដូចភ្លៀងរលឹម ដោយគ្មានការដកថយឡេីយ ដើម្បីការពារធនធានមច្ឆជាតិ សម្រាប់សង្គមជាតិយេីងទាំងមូល និងបម្រើសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជាជាង១៧ លាននាក់ នៅពេលបច្ចុប្បន្ន និងទៅអនាគត។