ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ Energy Lab អំពីកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលអ្នកសារព័ត៌មានលើចំណេះដឹង «ថាមពលស្អាត» ដើម្បីបងប្អូនអ្នកសារព័ត៌មានយល់ដឹងបានច្បាស់លាស់ និងងាយស្រួលក្នុងការសរសេរនិងរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងថាមពលស្អាតដល់សាធារណជន។ ក្រសួងព័ត៌មាន ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥