អាវុធហត្ថខេត្តសៀមរាប បាននាំយកថវិកាចូលរួម​បុណ្យផ្កាប្រាក់រស្មីមហាសាមគ្គី នៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា (ហៅវត្តធម្មមេត្តា)

(ខេត្តសៀមរាប)៖ នារសៀលថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការ​រង​ខេត្ត តំណាង​លោកឧត្តមសេនីយ៍ សៀ ទីន មេបញ្ជាការកងរាជអាវុធហត្តខេត្តសៀមរាប បានដឹកនាំ​ក្រុមការងារខេត្ត នាំយកថវិកា​របស់​លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ត នាយទាហាន នាយទាហាន​រង និងពលទាហាន នៃកងរាជអាវុធហត្ថ​ខេត្ដសៀមរាប សរុបថវិកាចំនួន ៣,៦២៧,០០០រៀល ដើម្បីចូលរួម​បុណ្យផ្កាប្រាក់រស្មីមហាសាមគ្គី នៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា (ហៅវត្តធម្មមេត្តា) ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប៕

SiemReapGRK