អភិបាលខេត្តកំពត ចុះពិនិត្យការថែទាំព្យាបាល និងសួរសុខទុក្ខវីរកងទ័ពជួរមុខ និងគ្រួសារវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្ត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានចុះពិនិត្យការថែទាំព្យាបាល និងសួរសុខទុក្ខវីរកងទ័ពជួរមុខ និងគ្រួសារវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត ក្រោមការយកចិត្តទុកដាក់ជាពិសេសពី វេជ្ជបណ្ឌិតឯកទេសគ្រប់ជំនាញ និងថ្នាក់ដឹកនាំមន្ទីរពេទ្យ។

ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងគោរពដឹងគុណដ៏ខ្ពង់ខ្ពស់ជ្រាលជ្រៅចំពោះវីរភាពកងទ័ព ដែលបាន ខិតខំការពារបូរណភាពទឹកដីនៅជួរមុខ ដោយភាពអង់អាចក្លាហានជាទីបំផុត​៕