ក្រុមការងាររៀបចំ ព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល កំពុងពន្លឿនការងារ តាមមុខសញ្ញានីមួយៗ របស់ខ្លួន

(ខេត្តកណ្តាល)៖ សកម្មភាពក្រុមការងារកំពុងរៀបចំការតុបតែងលម្អរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាល សម្រាប់បុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិខាងមុខ​ រដ្ឋបាលខេត្ត​បាននឹងរៀបចំសង្ក្រានខេត្តកណ្តាល តាមផែនការគ្រោងទុកឆ្នាំនេះ រដ្ឋបាលខេត្តកណ្តាល និងរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តខេត្តកណ្តាល ដែលប្រារព្ធធ្វើឡើង នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។

ជាមួយនឹងការរៀបចំព្រឹត្តិការណ៍​សង្ក្រាន​ខេត្តកណ្តាល ក្រុមការងារបាននឹងកំពុងរៀបចំ​តុបតែង​កន្លែងកម្សាន្តជាច្រេីនក្នុងក្រុងតាខ្មៅ​ ដេីម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ​ អន្តរជាតិមកទស្សនាកម្សាន្ត៕