(កោះកុង)៖ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុងនិងសហការីជំនាញ បានអញ្ជើញចុះពិនិត្យបង្គោលព្រំដែន ច្រកគិរីវង្ស នៃភូមិសាស្រ្តវរសេនាតូចលេខ៣៣៧ និងសំណេះសំណាលជាមួយយោធិន ព្រមទាំងចុះត្រួតពិនិត្យទីតាំង ភូមិសាស្រ្តតាមបណ្តាចំណុច ដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ នៃអង្គភាពផ្នែកសឹករងមណ្ឌលសីមា។
ឆ្លៀតយកឳកាសនោះដែរលោកមេបញ្ជាការបានផ្សព្វផ្សាយសភាពការណ៍ថ្មីៗមួយចំនួន និងដាក់ចេញនូវបទបញ្ជាការដល់កម្លាំងគ្រប់រូបត្រូវខិតខំហ្វឹកហ្វឺនពង្រឹងសមត្ថភាព កសាងជំរកស្នាក់នៅ បង្កបង្កើនផល កសាងប្រព័ន្ធការពារខ្លួន ដើម្បីពង្រឹងប្រៀបការពារជាតិ អនុវត្តអោយបានម៉ឺងម៉ាត់ តាមបទបញ្ជារបស់ថ្នាក់លើ ហើយត្រូវប្តេជ្ញាខ្ពស់ការពារបូរណភាពដែនដី ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់។







