(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោកវរសេនីយ៍ត្រី ហេ យ៉ែម មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន បានដឹកនាំនាយអាវុធហត្ថ នាំយកគ្រឿងបរិភោគមួយចំនួនរួមមាន អង្ករ ១ការ៉ុង ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ ស្ករ ១គីឡូ ប៊ីចេង ១គីឡូ អំបិល ១គីឡូ ថវិកាចំនួន ២០០,០០០រៀល និងសម្ភារៈសិក្សាមួយចំនួន ជូនដល់ក្រុមគ្រួសារលោក គង់ ប៊ុនណា មានសមាជិក ៥នាក់ ដែលជាប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីថ្ងៃទី២៨.០៥.២០២៥ ស្ថិតនៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
SiemReapGRK




