(ខេត្តតាកែវ)៖ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១៦:០០នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធស្រុកព្រៃកប្បាស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្រ្កាបពាក់ព័ន្ធរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជាក់ស្តែង នៅចំណុចភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
លទ្ធផល ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២នាក់(ប្រុស)៖
១/ ទេព សុខលាង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
២/ ឈ្មោះ ឡាក់ រ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ដកហូតវត្ថុតាងរួមមាន៖
១/ ម្សៅក្រាមពណ៌សថ្លាចំនួន ៣ កញ្ចប់ ទម្ងន់ ៣.៤០ក្រោម(ថ្លឹងទាំងសម្បកថង់)
២/ ទូរសព្ទ័ចំនួន ២ គ្រឿង។
បច្ចប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។




