(ខេត្តបាត់ដំបង)៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះជួបសំណេះសំណាលនិងនាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ ចែកជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន ៦០គ្រួសារ នៅស្រុកថ្មគោល ខេត្តបាត់ដំបង៕













