(ភ្នំពេញ)៖ នៅវេលារសៀល ថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៍ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១,០០០,០០០រៀល និងប្រសាសន៍ផ្តាំផ្ញើ និងកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែង ដោយបានបំពេញការងារជូនអង្គភាព និងសង្គមជាតិ តាមរយៈលោកវរៈសេនីយ៍ត្រី ឈា អេងសាន អនុប្រធានលេខាធិការដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ជូនដល់លោកអនុសេនីយ៍ត្រី ជា វាសនា មន្ត្រីចរាចរណ៍ ក្រុងភ្នំពេញ ដើម្បីលើកទឹកចិត្ត ដែលបានបំពេញតួនាទីភារៈកិច្ច ជាគំរូល្អ ក្នុងការជួយសំរួលចរាចរណ៏ដល់ស្រ្តីដែលត្រូវសម្រាលកូនជាបន្ទាន់នៅតាមដងផ្លូវ ទៅដល់មន្ទីពេទ្យកាលម៉ែត្រប្រកបដោយសុវត្តិភាព និងទាន់ពេលវេលានាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។


