ឃាត់ខ្លួនជនសង្ស័យ០១នាក់បញ្ជូនទៅសាលាដំបូងខេត្តពាក់ព័ន្ធគ្រឿងញៀន និងបានដកហូតវត្ថុតាងមួយចំនួន!
(ខេត្តកំពត)៖ ដោយអនុវត្តតាមបទបញ្ជាលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង១១:២០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យដឹកនាំដោយ លោកវរសេនីយ៍ត្រី ប្រាក់ ម៉ឺន មេបញ្ជាការ មូលដ្ឋានស្រុក បានធ្វើការចុះបង្រ្កាបមុខសញ្ញា ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ស្ថិតនៅភូមិឬស្សី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ កៅ សម្ផស្ស ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិឬស្សី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ វត្ថុតាងចាប់យករួមមាន៖– ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ៨កញ្ចប់ (ធំ១កញ្ចប់ តូច Read more










