សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ លោកស្រី គង់ សារីយ៉ា អតីតនាយិកាសាខាកាកបាទក្រហមខេត្តកណ្តាល

(ខេត្តកណ្តាល)៖ ‎សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានអញ្ជើញសួរសុខទុក្ខ លោកស្រី គង់ សារីយ៉ា អតីតនាយិកាសាខាកាកបាទក្រហមខេត្តកណ្តាល កំពុងសំរាកព្យាបាលជំងឺពោះវៀនស្អិត នៅគេហដ្ឋានរបស់លោកស្រីស្ថិតនៅជិតផ្សារតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃសុក្រ ៦រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦។ ‎ ‎គួរំលឹកផងដែរថា លោកស្រី គង់ សារីយ៉ា ទទួលបានជោគជ័យក្នុងការវះកាត់ពោះវៀនដំណាក់កាលទី១ និង រង់ចាំដំណាក់កាលទី២បន្តទៀត។  ‎ ‎ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យ លោកស្រី ទទួលបានជោគជ័យក្នុងដំណាក់កាលទី២ Read more

អភិបាលខេត្តឧត្តរមានជ័យ សម្របសម្រួលនាំក្រុម AOT ពិនិត្យផលប៉ះពាល់ដែលកម្លាំងយោធាថៃវាយប្រហារ និងរាយបន្លាលួសចូលមកលើច្រកព្រំដែនអន្តរជាតិអូរស្មាច់

(ខេត្តឧត្តរមានជ័យ)៖ បន្ទាប់ពីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងយោធាថៃ ដែលបានប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រទឹកដីកម្ពុជា ដែលបង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីពិនិត្យផលប៉ះពាល់ដែលទាហានថៃវាយប្រហារមកលើច្រកព្រំដែនអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ប្រចាំខែមករា ឆ្នាំ២០២៦

(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០នាទី នៅរដ្ឋបាលខណ្ឌដូនពេញ មានបេីកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ប្រចាំខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈអភិបាលខណ្ឌ, លោក អធិការនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានភូមិភាគពិសេស, គណៈនាយករដ្ឋបាលខណ្ឌ,  លោក ប្រធានការិយាល័យទាំង១១, លោក-លោកស្រី ចៅសង្កាត់ទាំង១១, លោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១, លោក-លោកស្រី ប្រធានទីរួមផ្សារទាំង៣ និងលោកតំណាងក្រុមហ៊ុនមីហ្សុដាប្រចាំខណ្ឌ។

លោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ឧបត្ថមជូនដល់គ្រួសារវីរកងទ័ពជួរមុខ ២៥០គ្រួសារ នៅស្រុកឯកភ្នំ

(ខេត្តបាត់ដំបង​)៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងសហការី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ឧបត្ថមជូនដល់គ្រួសារវីរកងទ័ពជួរមុខឈរជើងការពារព្រំដែន នៅស្រុកឯកភ្នំ ចំនួន ២៥០គ្រួសារ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនេះ លោកជំទាវ កែ សួនសុភី ស សុខា បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុក្ខដាក់គ្រប់ពេលវេលាលើសុខទុក្ខវីរកងទ័ពកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ Read more

កញ្ញា ឆន ណាវី អគ្គនាយិការង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសេវាបណ្ណសារព័ត៌មាន ដើម្បីពន្លឿនប្រសិទ្ធភាពក្នុងការផ្ដល់សេវាបណ្ណជូនអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ។

នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងលោកជំទាវ ហ៊ុន ស៊ីណាត អញ្ជើញជួបសំណេះសំណាលប្រគល់ម៉ូតូជូនវីរកងទ័ពវិញ

(ភ្នំពេញ)៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ ហ៊ុន ស៊ីណាត បានអញ្ជើញជួបសំណេះសំណាលនិងប្រគល់ម៉ូតូ០១គ្រឿងជូនដល់វីរកងទ័ពក្រោយពីម្ចាស់ហាងបញ្ចាំម៉ូតូបានប្រគល់ម៉ូតូ០១គ្រឿងនេះដល់វីរកងទ័ពវិញ។ សូមបញ្ជាក់ថា៖ ថ្មីៗនេះក្រោយពីឃេីញមានការបង្ហោះផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមថាមានវីរកងទ័ពជួរមុខ០១នាក់ឈ្មោះ មាស ប្រឹក្សា អាយុ ៣១ឆ្នាំ ជាប់ដៃប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជានៅសមរភូមិមុខហេីយបានបញ្ចាំម៉ូតូ៣ខែមិនបានមកបង់ប្រាក់ នៅហាងទទួលបញ្ចាំម៉ូតូ០១កន្លែងស្ថិតនៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ទទួលបានពត៌មាននោះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលនគរបាលរាជធានីភ្នំពេញ តាមរយៈការជួយជ្រោមជ្រែងពីលោកជំទាវ ហ៊ុន ស៊ីណាត ផងដែរ ឯកឧត្តមស្នងការ ក៏បានបញ្ជាទៅលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការដ្ឋាននគរបាលខណ្ឌទួលគោក Read more

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពពលី!

នេះគឺជាការសោកស្តាយជាទីបំផុតមួយសម្រាប់ប្រទេសជាតិ និងក្រុមគ្រួសារចំពោះការបាត់បង់ដ៏ធំធេងនូវវីរកងទ័ព ជាធនធានមនុស្ស ជាស្វាមី ជាឪពុក និងជាបង ជាប្អូន ដែលបានពលីអាយុជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ ដោយទឹកចិត្តសោកសៅជាពន់ពេក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដោយផ្ទាល់នៅគេហដ្ឋានរបស់សពដែលកំពុងធ្វើបុណ្យតាមប្រពៃណីនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។ ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ លោកជំទាវបណ្ឌិត ថែមទាំងបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ៕ ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី៣ ខែមករា Read more

ឯកឧត្តម ខូយ រីដា ទទួលអំណោយពីប្រធានសមាគមធនាគារនៅកម្ពុជា ដើម្បីបន្តចែកជូនដល់ពលរដ្ឋភៀសសឹក និងជូនដល់វីរកងទ័ពជួរមុខ

(ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃសុក្រ ទី២ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញទទួលអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួនពីលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ដើម្បីបន្តចែកជូនដល់ពលរដ្ឋភៀសសឹក នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបូរណភាពទឹកដី ប្រកបដោយភាពក្លាហាន មុះមុត ដោយស្មារតីស្នេហាជាតិមាតុភូមិ។ ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន ដែលបានចំណាយនូវទ្រព្យសម្បិត្តផ្ទាល់ខ្លួន ដើម្បីជូនដល់ពលរដ្ឋភៀសសឹក និងជាការលើកទឹកចិត្ត ដល់វីរកងទ័ពរបស់យើងមានស្មារតីក្លាហាន មុះមុត ខិតខំតស៊ូការពារបូរណភាពទឹកដី ដែលនេះសបញ្ជាក់ឱ្យឃើញថា បងប្អូនខ្មែរគ្រប់ស្រទាប់វណ្ណៈ បានសាមគ្គីគ្នាជាធ្លុងមួយ ក្លាយជាខឿនការពារជាតិ និងប្រជាជន Read more

ព្រះករុណា និងសម្តេចម៉ែ ព្រះបរមរាជានុញ្ញាត ឱ្យវីរកងទ័ពកម្ពុជាទាំង ១៨រូប ចូលក្រាបបង្គំគាល់!

(ភ្នំពេញ)៖ ព្រះកុរណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បាន សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវីរយោធិនទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញ ចូលក្រាបថ្វាយបង្គំគាល់ និងប្រទានព្រះរាជអំណោយ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។  រូបភាព៖ ទីភ្នាក់ងារព័ត៌មានកម្ពុជា-AKP

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងសមរភូមិ​ និងបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ!

សម្តេចបវរធិបតី ហ៊ុន ណែត សូមថ្លែងអំណរគុណ ចំពោះវីរភាពរបស់បងប្អូន វីរកងទ័ព​ និងវីរនគរបាលទាំងអស់ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុការពារជាតិការពារទឹកដីរបស់យើង និងសូមជូនពរដល់ បងប្អូនវីរកងទ័ពនិងវីរនគបាលរងរបួស ដែលកំពុងសម្រាកព្យាបាលទាំងអស់ សូមឱ្យឆាប់ជាសះស្បេីយ​ និងមានសុខភាពល្អមាំមួនឡើងវិញ​ ដើម្បីអាចត្រឡប់ទៅបំពេញភារកិច្ច និងត្រឡប់ទៅលំនៅដ្ឋានវិញ។ ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមថ្លែងអំណរគុណដល់ក្រុមការងារអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសលោកគ្រូពេទ្យអ្នកគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានសហការ ក្នុងការជួយសម្របសម្រួលដឹកជញ្ជូន និងព្យាបាលបងប្អូនយ៉ាងយកចិត្តទុកដាក់ ចាប់ពីមន្ទីរពេទ្យនៅមូលដ្ឋាន រហូតបន្តព្យាបាលមកដល់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ។ រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី៣០ ធ្នូ ២០២៥ #ហ៊ុនម៉ាណែត #Hunmanet #កមពុជា #cambodia #សនតិភាពនៅកម្ពុជា #Peaceincambodia