ឧត្តមសេនីយ៍ត្រី សៀ ទីន​ ចាត់ក្រុមការងារចុះសួរសុខទុក្ខ ជាមួយគ្រួសារអាវុធហត្ថពលី និងអតីតអាវុធហត្ថមានជំងឺ!​

(ខេត្តសៀមរាប)៖ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ស៊ិន លី​ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តសៀមរាប តំណាង លោកឧត្តមសេនីយ៍ត្រី សៀ ទីន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាល ជាមួយគ្រួសារអាវុធហត្ថពលី និងអតីតអាវុធហត្ថមានជំងឺ ចំនួន០៣គ្រួសារ ៖
១-គ្រួសារលោកវរសេនីយ៍ទោ សេង ណាគីន អាវុធហត្ថពលីសមរភូមិជួរមុខ។
២-គ្រួសារលោកវរសេនីយ៍ត្រី អាង សែន នាយទាហាន កងរាជអាវុធហត្ថខេត្តសៀមរាប (ពលីក្នុងការងារ)។
៣-គ្រួសារលោកអនុសេនីយ៍ទោ ប្លង់ រ៉េត(និវត្តន៍ជន) មានជំងឺ។

ក្នុងនោះក្រុមការងារអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយ លោកវរសេនីយ៍ឯក ស៊ិន លី​ មេបញ្ជាការរង​ កងរាជអាវុធហត្ថខេត្តសៀមរាប ព្រមទាំងអាវុធហត្ថនារី បានចុះសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិការបស់ លោកឧត្តមសេនីយ៍ត្រី សៀ ទីន​ ប្រគល់ជូនដល់គ្រួសារ ដែលបានពលីក្នុងសមរភូមិមុខ គ្រួសារពលីក្នុងការងារ និងយោធិន(និវត្តន៍ជន) មានជំងឺ ផងដែរ៕

SiemReapGRK