សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារសាច់ញាតិ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញរៀបចំពិធីបុណ្យឆ្លងសាលាបុណ្យ និងអភិសេកផ្ទាំងគំនូរសាលាបុណ្យ ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ា មហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧទ្ទិសមហាកុសលជូនដួងវិញ្ញាក្ខន្ធមហាឧបាសិកា លីន គ្រី ត្រូវជាមាតា បិតា បង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ក្នុងពិធីនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត បានថ្វាយគ្រឿងសក្ការៈផ្កា ភ្ញី ទៀនធូបបូជា ព្រះរតនត្រ័យ និងនមស្ការសមាទានសីល អារាធនា និមន្តសម្តេចព្រះសង្ឃរាជាគណៈ ស្វាធ្យាយចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីសួស្តីមហាបវរប្រសើរ ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងដួងវិញ្ញាណក្ខន្ធមហាឧបាសិកា លីន គ្រី ដែលបានធ្វើកម្មកិរិយាលាចាកលោកយើងនេះ សូមឱ្យបានទៅកាន់បរមសុខ៕(ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ)