សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំអង្គសន្និបាតក្រសួងមហាផ្ទៃ បន្ដគាំពារ និងផ្តល់ជំនួយគាំទ្រជូនពលរដ្ឋភៀសសឹក

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំកិច្ចការអាទិភាពមួយចំនួនទៀតជូនអង្គសន្និបាតក្រសួងមហាផ្ទៃ បន្តគាំពារ និងផ្តល់ជំនួយគាំទ្រជូនពលរដ្ឋភៀសសឹក ដែលខូចខាតផ្ទះសំបែង ឬមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ចេញផ្សាយនាល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។ នាឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ផ្តល់ការណែនាំកិច្ចការអាទិភាពមួយចំនួនទៀតជូនអង្គសន្និបាត រួមមាន៖ ការបន្តគាំពារ និងផ្តល់ជំនួយគាំទ្រជូនពលរដ្ឋភៀសសឹក ដែលខូចខាតផ្ទះសំបែង ឬមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ រួមទាំង ការផ្តល់សេវាអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បន្តខិតខំអភិវឌ្ឍន៍ធនធានមនុស្ស និងធ្វើទំនើបកម្មស្ថាប័ន តាមបរិបទឌីជីថល ពង្រឹងបន្ថែមទៀតគុណភាពសេវាសាធារណៈ និងគុណតម្លៃនៃច្រកចេញចូលតែមួយ បន្តអនុវត្តឱ្យបានជោគជ័យតាមផែនការជាតិកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងត្រូវបន្តខិតខំជំរុញ និងគាំទ្រការអនុវត្ត Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើកិច្ចការពាក់ព័ន្ធការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម

(ភ្នំពេញ)៖ រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើកិច្ចការពាក់ព័ន្ធការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រគល់អំណោយជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តចែកជូនដល់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ទាំង២៥

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់អំណោយជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តចែកជូនដល់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ទាំង២៥ នៅបរិវេណទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានប្រគល់អំណោយបន្ថែមជូនដល់ស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ចំនួន ៥ខេត្ត ដែលរួមមាន ៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តព្រះវិហារ៕

រដ្ឋបាលខណ្ឌ៧មករា បានបេីកកិច្ចប្រជុំពង្រឹងត្រួតពិនិត្យការងារសន្តិសុខ និងលុបបំបាត់បទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានខណ្ឌ៧មករា, ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា។

នៅរសៀលថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាលជាមួយអ្នកគ្រូ ឃឹម លក្ខិណា គ្រូជាប់កិច្ចសន្យា តែងតែបង្កើតមាតិកាសង្គម និងមានគំនិតច្នៃប្រឌិតល្អៗ ក្នុងការបង្ហាត់បង្រៀនសិស្ស

(ភ្នំពេញ)៖ រសៀលថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្នុងដំណើរត្រឡប់ពីខេត្តសៀមរាប មករាជធានីភ្នំពេញវិញ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានឆ្លៀតជួបសំណេះសំណាលជាមួយអ្នកគ្រូ ឃឹម លក្ខិណា គ្រូជាប់កិច្ចសន្យា ដែលតែងតែបង្កើតមាតិកាសង្គម និងមានគំនិតច្នៃប្រឌិតល្អៗ ក្នុងការបង្ហាត់បង្រៀនសិស្ស ទាំងចំណេះដឹង និងជំនាញផ្សេងៗ។ ក្នុងឱកាសនោះ ដើម្បីជាការលើកទឹក ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភកុំព្យូទ័រ ចំនួន ១គ្រឿង ដល់អ្នកគ្រូ ឃឹម លក្ខិណា គ្រូជាប់កិច្ចសន្យា បង្រៀននៅសាលាបឋមសិក្សាក្បិល ស្ថិតនៅក្នុងភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងស្នើឱ្យអ្នកគ្រូ បន្តសកម្មភាពបែបនេះ និងបង្កើតគំនិតច្នៃប្រឌិតល្អៗបន្ថែមទៀត សម្រាប់សិស្សានុសិស្ស Read more

ថ្នាក់ដឹកនាំខេត្តកណ្ដាល បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកណ្តាល ចូលរួមក្នុងពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក អន សារិទ្ធ

(ខេត្តកណ្ដាល)៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តអញ្ជើញចូលរួមក្នុងពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក អន សារិទ្ធ ទីប្រឹក្សាផ្ទាល់សម្តេច មហាបវរធិបតី នាយករដ្ឋមន្ត្រី ឋានៈស្មើរដ្ឋលេខាធិការ និងជាសមាជិកលេខា ធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (គណៈយុទ្ធមិត្តបម្រើ កងទ័ពជំនាន់ឆ្នាំ១៩៧៨) នៅក្នុងនៅគេហដ្ឋាននៃសព ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានទទួលមរណភាព កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៧:៤០នាទីល្ងាច ដោយរោគាពាធ។ ស្ថិតក្នុងពិធីដ៏ក្រៀមក្រំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត Read more

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និង ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ព្រឹកថ្ងៃទី១ ខែកុម្ភ:ឆ្នាំ២០២៦ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកណ្ដាល អញ្ជេីញគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក អន សារិទ្ធ ទីប្រឹក្សាផ្ទាល់សម្តេច មហាបវរធិបតី នាយករដ្ឋមន្ត្រី ឋានៈស្មើរដ្ឋលេខាធិការ និងជាសមាជិកលេខា ធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (គណៈយុទ្ធមិត្តបម្រើ កងទ័ពជំនាន់ឆ្នាំ១៩៧៨) នៅគេហដ្ឋានផ្ទាល់នៃសព។

អគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបទីតាំង Scam Online ទ្រង់ទ្រាយធំនៅក្រុងបាវិត ខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)៖ កម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ បានបើកប្រតិបត្តិការបង្ក្រាបទីតាំង Scam Online ទ្រង់ទ្រាយធំ នៅក្រុងបាវិត ខេត្តស្វាយរៀង។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ឯក មួង សុធា និងលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។ ជុំវិញប្រតិបត្តិការបង្ក្រាបទីតាំង Scam Online ទ្រង់ទ្រាយធំនេះ កម្លាំងសមត្ថកិច្ចមិនទាន់អាចបញ្ជាក់លម្អិតអំពីចំនួនជនសង្ស័យដែលត្រូវបានឃាត់ខ្លួន និងសម្ភារដកហូតនៅឡើយទេ។ ប៉ុន្ដែជនល្មើសភាគច្រើនជាជនបរទេស៕

កិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤ ឆ្នាំ២០២៦

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី រដ្ឋបាលខណ្ឌ៧មករា បានបេីកកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤ ក្រោមអធិបតីភាពលោក វ៉ា សាបាន សមាជិកក្រុមប្រឹក្សាខណ្ឌ តំណាងឱ្យលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា៕

ឧត្តមសេនីយ៍ត្រី សៀ ទីន បានចាត់ក្រុមការងារ ចុះសួរសុខទុក្ខសមាជិកអាវុធហត្ថ សម្រាកព្យាបាលជំងឺនៅគេហដ្ឋាន!

(ខេត្តសៀមរាប)៖ នាថ្ងៃទី២៩ ខែមករា​ ឆ្នាំ២០២៦ ​លោកវរសេនីយ៍ទោ​ តាញ់​ យ៉ារិន​ ប្រធានមន្ទីរកសាងកម្លាំង​ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខលោកអនុសេនីយ៍ទោ​ ឡូ​ លីន​ នាយកទាហាននៃកងរាជអាវុធហត្ថខេត្តសៀមរាប ដែលកំពង់សម្រាកព្យាបាលជំងឺ(វះកាត់យកដែកចេញពីដងកាំបិតស្មាខាងឆ្វេង)នៅគេហដ្ឋានស្ថិតនៅភូមិបុស្សធំ​ ឃុំខ្មាពោធិ៍​ ស្រុកសូទ្រនិគម​ ខេត្តសៀមរាប។ ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ ក៏បាននាំយកនូវថវិការចំនួន ៧១០,០០០រៀល ក្នុងការសួរសុខទុក្ខផងដែរ៕ #SiemReapGRK