សមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះពិនិត្យតាមអគារដែលសង្ស័យ និងបង្ក្រាបបទល្មើស Scam Online នៅប៉ោយប៉ែត ឃាត់ខ្លួនជនបរទេស ៤២០នាក់!
សមត្ថកិច្ចចម្រុះបន្តប្រតិបត្តិការចុះពិនិត្យតាមអគារដែលសង្ស័យ និងបង្ក្រាបបទល្មើស Scam Online នៅប៉ោយប៉ែត ឃាត់ខ្លួនជនបរទេស ៤២០នាក់! (ខេត្តបន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងការសម្របសម្រួលនីតិវិធីពីលោក កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការដ៏ក្តៅគគុកចុះពិនិត្យតាមអគារដែលសង្ស័យ និងបង្ក្រាបបទល្មើស Scam Online នៅក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនបរទេស ៤២០នាក់ ព្រមទាំងដកហូតវត្ថុជាច្រើនទៀត ដែលបម្រើឲ្យការប្រព្រឹត្តបទល្មើសមួយនេះ។ ក្រុមការងារចម្រុះខេត្តដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ដោយមានការចូលរួមពីកម្លាំង ជំនាញស្នងការដ្ឋាននគរបាលខេត្ត កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត Read more










