ឯកឧត្តម រស់ ទៀត និងលោកជំទាវ មិថុនា ភូថង អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសជនជូនកងកម្លាំងទីបញ្ជាការទិសយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកោះកុង
(ខេត្តកោះកុង)៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រស់ ទៀត មេបញ្ជាការរងកងទ័ពជើងគោក និង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណអភិបាលខេត្តកោះកុង រួមទាំងសប្បុរសជនក្នុងខេត្តកោះកុង បានអញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំងទីបញ្ជាការទិសយោធភូមិភាគទី៣ និងអង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង យោធភូមិភាគទី៣។ នៅក្នុងសន្ទរកថាស្វាគមន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ និងរបាយការណ៏សង្ខេបរបស់ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានគូសបញ្ជាកពីតួនាទីភារកិច្ចរបស់កងកម្លាំងអង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង ទិសយោធភូមិភាគទី៣ រួមទាំងការបំពេញភារកិច្ចក្នុងភូមិសាស្ត្រទទួលខុសត្រូវ។ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណអភិបាលខេត្តកោះកុង បានថ្លែងកោតសរសើរដល់កងកម្លាំងទីបញ្ជាការទិសយោធភូមិភាគទី៣ និងអង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង យោធភូមិភាគទី៣ ដែលបានអនុវត្តន៍ភារកិច្ចបានល្អប្រសើរ Read more










