ឃាត់ខ្លួនជនសង្ស័យ០១នាក់បញ្ជូនទៅសាលាដំបូងខេត្តពាក់ព័ន្ធគ្រឿងញៀន និងបានដកហូតវត្ថុតាងមួយចំនួន!

(ខេត្តកំពត)៖ ដោយអនុវត្តតាមបទបញ្ជាលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង១១:២០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យដឹកនាំដោយ លោកវរសេនីយ៍ត្រី ប្រាក់ ម៉ឺន មេបញ្ជាការ មូលដ្ឋានស្រុក បានធ្វើការចុះបង្រ្កាបមុខសញ្ញា ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ស្ថិតនៅភូមិឬស្សី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ កៅ សម្ផស្ស ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិឬស្សី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ វត្ថុតាងចាប់យករួមមាន៖– ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ៨កញ្ចប់ (ធំ១កញ្ចប់ តូច Read more

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ដឹកនាំដោយ ឯកឧត្តម Fumiaki Takahashi អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association (JCA) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ទទួលជួប ឯកឧត្តម អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទទួលជួបឯកឧត្តម TAKAHASHI FUMIAKI អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងសហការី ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ៕

ឯកឧត្តម ខូយ រីដា នាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ចំនួន ១ ១០០គ្រួសារ នៅស្រុកតាលោសែនជ័យ

(ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញនាំយកអំណោយមនុស្សធម៌ គ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ចំនួន ១ ១០០គ្រួសារ ស្ថិតនៅឃុំតាលោ ស្រុកតាលោសែនជ័យ ក្នុងបរិវេណវត្តសុវណ្ណគីរីគង្គាបន់បាន (ហៅវត្តសំសាន្ត)។ ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម កែវ រតនៈ ប្រធានកិត្តិយសសាខា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តម បានលើកឡើងថា អំណោយទាំងនេះ Read more

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធចែកចាយគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន!

(ខេត្តតាកែវ)៖ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ នៅវេលាម៉ោង១៣:៤០នាទីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យឆាំងគ្រឿងញៀនបានចុះប្រតិបត្តិការបង្រ្កាបជាក់ស្តែងនៅចំណុចភូមិជន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ លទ្ធផលឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣ នាក់ (ប្រុស)៖ ១/ ឈ្មោះ យា ងុក ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិជន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ២/ Read more

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យចំនួន ១៤នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ៧ករណី ផ្សេងគ្នា

(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបជនសង្ស័យចំនួន១៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស០៧ករណីផ្សេងគ្នា។ នៅថ្ងៃទី១-៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនៃអធិការដ្ឋានគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងអនុវត្តផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស០៧ករណី ដូចខាងក្រោម៖ ករណីទី១៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាក់រថយន្ត Read more

ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ​ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១,០០០,០០០រៀលដើម្បីលើកទឹកចិត្ត ដល់លោកអនុសេនីយ៍ត្រី ជា វាសនា មន្ត្រីចរាចរណ៍ក្រុងភ្នំពេញ

(ភ្នំពេញ)៖ នៅវេលារសៀល ថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ​ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៍ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១,០០០,០០០រៀល និងប្រសាសន៍ផ្តាំផ្ញើ និងកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែង ដោយបានបំពេញការងារជូនអង្គភាព និងសង្គមជាតិ តាមរយៈលោកវរៈសេនីយ៍ត្រី ឈា អេងសាន អនុប្រធានលេខាធិការដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ជូនដល់លោកអនុសេនីយ៍ត្រី ជា វាសនា មន្ត្រីចរាចរណ៍ ក្រុងភ្នំពេញ ដើម្បីលើកទឹកចិត្ត ដែលបានបំពេញតួនាទីភារៈកិច្ច ជាគំរូល្អ ក្នុងការជួយសំរួលចរាចរណ៏ដល់ស្រ្តីដែលត្រូវសម្រាលកូនជាបន្ទាន់នៅតាមដងផ្លូវ ទៅដល់មន្ទីពេទ្យកាលម៉ែត្រប្រកបដោយសុវត្តិភាព និងទាន់ពេលវេលានាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។

លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានអ៊ុតកៅស៊ូ នៅផ្លូវលេខ១៩០ កែងផ្លូវលេខ១៤១ ជាគម្រោងអភិវឌ្ឍន៍របស់សង្តាត់បឹងព្រលឹត ឆ្នាំ២០២៦ ក្នុងមូលដ្ឋានខណ្ឌ៧មករា៕

នៅព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦