ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ឯកអគ្គរដ្ឋទូត តួកគីយ៉េ

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគីយ៉េ និងប្រតិភូ នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦៕

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ឧត្តមសេនីយ៍ត្រី សៀ ទីន​ ចាត់ក្រុមការងារចុះសួរសុខទុក្ខ ជាមួយគ្រួសារអាវុធហត្ថពលី និងអតីតអាវុធហត្ថមានជំងឺ!​

(ខេត្តសៀមរាប)៖ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ស៊ិន លី​ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តសៀមរាប តំណាង លោកឧត្តមសេនីយ៍ត្រី សៀ ទីន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាល ជាមួយគ្រួសារអាវុធហត្ថពលី និងអតីតអាវុធហត្ថមានជំងឺ ចំនួន០៣គ្រួសារ ៖១-គ្រួសារលោកវរសេនីយ៍ទោ សេង ណាគីន អាវុធហត្ថពលីសមរភូមិជួរមុខ។២-គ្រួសារលោកវរសេនីយ៍ត្រី អាង សែន នាយទាហាន កងរាជអាវុធហត្ថខេត្តសៀមរាប (ពលីក្នុងការងារ)។៣-គ្រួសារលោកអនុសេនីយ៍ទោ ប្លង់ រ៉េត(និវត្តន៍ជន) មានជំងឺ។ ក្នុងនោះក្រុមការងារអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយ លោកវរសេនីយ៍ឯក ស៊ិន លី​ មេបញ្ជាការរង​ កងរាជអាវុធហត្ថខេត្តសៀមរាប Read more

ទីតាំងប្រមូលផ្តុំ និងលួចប្រព្រឹត្តបទ Scam Online ២កន្លែងនៅខណ្ឌជ្រោយចង្វារ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ ដោយឃាត់ជនបរទេសជាង ១០០នាក់ រួមមាន ជនជាតិប៉ាគីស្ថាន ឥណ្ឌា និងឥណ្ឌូនេស៊ី។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បានប្តេជ្ញាបោសសំអាតបទល្មើសមួយនេះឲ្យអស់នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៦។

អាវុធហត្ថខេត្តសៀមរាប បានប្រគល់ម៉ូតូចំនួន ០១គ្រឿង ជូនម្ចាស់វិញ

(ខេត្តសៀមរាប)៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប បានប្រគល់ម៉ូតូចំនួន០១គ្រឿង ដែលពាក់ព័ន្ធករណីជនបរទេសជួលម៉ូតូ (ផ្លុងចោល) កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងក្រុងសៀមរាប មានប្រជាពលរដ្ឋ ផ្ដល់ព័ត៌មានមកកម្លាំងកងរាជអាវុធហត្ថប្រចាំការទីបញ្ជាការស្រាលមាត់ស្ទឹង ថាមានម៉ូតូ០១គ្រឿង ទុកចោលមុខផ្ទះគាត់មិនឃើញម្ចាស់ បានរាយការណ៍មកកម្លាំងការិយាល័យជំនាញ ដើម្បី​យកមករក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីជ្រាវស្រាវស្វែងរកម្ចាស់ លុះដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ទើបម្ចាស់ដឹងថាកម្លាំងការិយាល័យជំនាញយកមករក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប និងបានប្រគល់ម៉ូតូជូនម្ចាស់វិញ។ ក្នុងនោះដែរបើសិនជាបងប្អូនប្រជាពលរដ្ឋបានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង) ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 Read more

ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាលួចម៉ូតូក្នុងភូមិសាស្រ្តខណ្ឌទួលគោក និងម្នាក់ទៀតប្រតាយប្រតប់ជាមួយសមត្ថកិច្ចដើម្បីរំដោះជនសង្ស័យ!

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២១:៣៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ និងលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ស្ថិតនៅត្រង់ចំណុចក្រោមស្ពានស្ទឹងមានជ័យ សង្កាត់ផ្សារស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទាំងពីរនាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងលួច (ម៉ូតូ) ដែលបានប្រព្រឹត្តនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៤៖៤៨នាទី នៅត្រង់ចំណុចផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក Read more

អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៥!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ វាសនា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលការងារកសាងកម្លាំង តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាល ជាមួយអាវុធហត្ថនារី នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបុគ្គលិកនារីបម្រើការងារក្នុងអង្គភាព សរុប២៨នាក់ ព្រមទាំងបាននាំយកអំណោយអនុស្សាវរីយ៍របស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនដល់នារីទាំង២៨នាក់ ដើម្បីសម្តែងការអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”។ បន្ទាប់ពីកម្មវិធីខាងលើបានបញ្ចប់ Read more

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារសាច់ញាតិ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញរៀបចំពិធីបុណ្យឆ្លងសាលាបុណ្យ និងអភិសេកផ្ទាំងគំនូរសាលាបុណ្យ ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ា មហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧទ្ទិសមហាកុសលជូនដួងវិញ្ញាក្ខន្ធមហាឧបាសិកា លីន គ្រី ត្រូវជាមាតា បិតា បង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ក្នុងពិធីនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត បានថ្វាយគ្រឿងសក្ការៈផ្កា ភ្ញី ទៀនធូបបូជា ព្រះរតនត្រ័យ និងនមស្ការសមាទានសីល អារាធនា និមន្តសម្តេចព្រះសង្ឃរាជាគណៈ ស្វាធ្យាយចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីសួស្តីមហាបវរប្រសើរ ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងដួងវិញ្ញាណក្ខន្ធមហាឧបាសិកា លីន គ្រី ដែលបានធ្វើកម្មកិរិយាលាចាកលោកយើងនេះ សូមឱ្យបានទៅកាន់បរមសុខ៕(ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ)

ពិធីបុណ្យឆ្លងសាលាបុណ្យ ឧទ្ទិសមហាកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ា មហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧទ្ទិសមហាកុសលជូនដួងវិញ្ញាក្ខន្ធមហាឧបាសិកា លីន គ្រី ថ្ងៃចន្ទ-អង្គារ ១៤-១៥ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី២-៣ ខែមីនា ឆ្នាំ២០២៦ នៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕