កម្លាំង​អាវុធ​ហត្ថរាជធានីភ្នំពេញ​ឆ្មក់បង្ក្រាប​ទី​តាំង​លក់​ផលិតផល​ រួម​ភេទ​សប្បនិមិត្ត​ និង​ថ្នាំ​សម្រេីប​ ចំនួន​ ៣​ទីតាំង​ ឃាត់​មនុស្ស​ប្រុស​ស្រី​ចំនួន​ ៩នាក់​!

(ភ្នំពេញ​)៖ កម្លាំង​កង​រាជ​អាវុធហត្ថ​រាជធានីភ្នំពេញ​ ឆ្មក់​បង្រ្កាប​ទី​តាំង​ លក់​ផលិតផល​ រួម​ភេទ​សប្បនិមិត្ត​​ និង​ថ្នាំ​សម្រេីប​ ចំនួន​៣ទី​តាំង​ដោយ​ឃាត់​មនុស្ស​បឋម​ចំនួន​៩នាក់​។

ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២២:០០នាទីយប់ថ្ងៃទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ នៅ​ចំនុច​ផ្ទះ​ល្វែង​លេខ​ ៣១៦D ផ្លូវ​១៥០​ សង្កាត់​ទឹក​ល្អក់​២​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ ចំណែក​ ២ទីតាំង​ទៀត​ កម្លាំង​មិន​អាច​ប្រាប់​បាន​។

តាម​ប្រភព​ព័ត៌មាន​ បានឱ្យដឹង​ថា​ ដោយ​មាន​ការ​បង្ហោះ​ចែក​ចាយ​ តាម​ក្រុម​ APP មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​លក់​ផលិតផល​រួម​ភេទ​សប្បនិមិត្ត​ និង​ថ្នាំ​សម្រេីប​មួយ​ចំនួន​ ដែល​ផ្ទុយ​នឹង​ច្បាប់​ និង​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​មនុស្ស​ នៅ​យប់​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០២៦​ កម្លាំង​អាវុធ​ហត្ថរាជធានីភ្នំពេញ​ បាន​ឆ្មក់​ចូល​បង្ក្រាប​ទី​តាំង​ចំនួន​ ៣ទី​តាំង​ ទី​១ទី​២​ មិន​បាន​ស្គាល់​ និង​ទីតាំង​ទី​៣​ នៅ​ចំនុច​ផ្ទះ​ល្វែង​ ខណ្ឌ​ទួលគោក​ ដោយ​ឃាត់​មនុស្ស​ចំនួន​ប្រុស​ស្រី​ ៩នាក់​ និង​វត្ថុ​តាំង​ឧបករណ៍​ ពាក់ព័ន្ធ​មួយ​ចំនួន​។

ពាក់ព័ន្ធ​ករណី​នេះ​កម្លាំង​អាវុធ​រាជធានីភ្នំពេញ​ មិន​ទាន់​អាច​បញ្ជាក់​ពី​ ចំនួន​មនុស្ស​ច្បាស់​លាស់​នៅ​ទេ​ ខណៈ​ដែល​សមត្ថកិច្ច​ ថា​លោក​កំពុង​តែ​អនុវត្ត​ការងារ​បន្ត​ទៀត​ទៅ​ទីតាំង​ទី​៤​ផង​ដែរ​៕