លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ចុះសួរសុខទុក្ខលោកចៅសង្កាត់សំរោង ដែលមានជំងីសំរាកព្យាបាលនៅគេហដ្ឋាន!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខលោក យិន អ៉ីម ចៅសង្កាត់សំរោង ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

ក្នុងឱកាសនោះ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងមន្រ្តីក្រោមឱវាទ បាននាំយកផ្លែឈើ ១កន្ត្រក អង្ករ ទឹកសុទ្ធ ទឹកត្រី និងថវិកាមួយចំនួន មកជូនលោកចៅសង្កាត់ផងដែរ។