កម្លាំងតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ បានបន្តសហការជាមួយអង្គភាពមិត្ត ចេញល្បាតតាមទីតាំងក្នុងភូមិសាស្ត្រ

(ខេត្តឧត្ដរមានជ័យ)៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដើម្បីធានាបាននូវសុខសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន លោកឧត្ដមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ បានបន្តជម្រុញ ទៅគ្រប់បណ្ដាកងឯកភាពចំណុះត្រូវពង្រឹងដល់កម្លាំងប្រចាំការទាំងអស់ចូលរួមសហការគ្នាអោយបានស្អិតរមួតល្អថែមទៀតជាមួយកងកម្លាំងដែលពាក់ព័ន្ធក្នុងការចេញប្រតិបត្តិត្រួតពិនិត្យបង្គោលសីមា និងបណ្ដាចំណុចគោលដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីតាមដានក្តាប់ឱ្យជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន ពិសេសត្រូវថែរក្សាបង្កើនប្រព័ន្ធលេណដ្ឋានអោយបានរឹងមាំ និងត្រូវការពារទប់ស្កាត់រាល់សកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលអាចកើតមានឡើង ព្រមទាំងត្រៀមកម្លាំងអន្តរាគមន៍តាមបទបញ្ជារបស់ថ្នាក់លើ២៤ម៉ោង លើ២៤ម៉ោង។