ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជេីញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត

(ខេត្តពោធិ៍សាត់)៖ នាថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានរៀបកិច្ចប្រជុំសាមញ្ញលើកទី២ ឆ្នាំទី២ អាណត្តិទី៤ នៅសាលប្រជុំថ្មីសាលាខេត្ត ស្ថិតក្រោមអធិបតីភាពឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត តំណាងក្រសួងមហាផ្ទៃ នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលស្រុក ក្រុង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានធ្វើការប្រជុំពិភាក្សា អនុម័តលើរបៀបវារៈ ចំនួន៥ រួមមាន៖
ទី១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
ទី២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត
ទី៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខេត្តពោធិ៍សាត់ សម្រាប់ខែកក្កដា ឆ្នាំ២០២៥
ទី៤-របាយកាណ៍របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត
ទី៥-បញ្ហាផ្សេងៗ៕