(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោក ផន ថេង បាននាំយកអង្ករ ១តោន និងទឹកបរិសុទ្ធ ២០០យួរ ព្រមទាំងលោក លី ហ៊ត់ អាជីវករ លក់ម៉ូតូបុរីសៀមរាប បាននាំយកអង្ករ ៥០០គីឡូក្រាម មកប្រគល់ជូនកងរាជអាវុធហត្ថខេត្តសៀមរាប សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនដែលមានចិត្តសប្បុរសឧបត្ថម្ភ និងគាំទ្រ ដល់កងរាជអាវុធហត្ថខេត្តសៀមរាប នាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ។














