តាមរយៈ​លេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 កងរាជអាវុធហត្ថខេត្តសៀមរាប ចេញអន្តរាគមន៍​ជួយពន្លត់ភ្លើងឆេះព្រៃបានដោយជោគជ័យ!

(ខេត្តសៀមរាប)៖ នាព្រឹក​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ កងរាជអាវុធហត្ថខេត្ត​សៀមរាប បានទទួល​បណ្ដឹង​ផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍កងរាជអាវុធហត្ថខេត្តសៀមរាប មានករណីភ្លើងឆេះព្រៃ នៅចំណុចដីឡូតិ៍មួយកន្លែង ស្ថិតក្នុង​ភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម​ ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពី​ទទួលបានព័ត៌មាននេះភ្លាម កម្លាំង​ជំនាញកងរាជអាវុធហត្ថ​ខេត្តសៀមរាប និងកម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងសៀមរាប បានចេញ​រថយន្ត​ពន្លត់​អគ្គីភ័យ ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃនោះបានទាន់ពេលវេលា មិនបណ្តាលឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡើយ៕

SiemReapGRK