សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានដាក់ចេញ វិធានការគន្លឹះសំខាន់ៗចំនួន៥ ដើម្បីដោះស្រាយបញ្ហាប្រឈមនិងធានាប្រសិទ្ធភាព ឆ្លើយតបឱ្យទាន់ពេលវេលានិងគោលដៅអាទិភាពរួម។
ក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលឌឹព្រីមៀរសែនសុខ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាននឹងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការជំរុញការអភិវឌ្ឍប្រទេសជាតិ និងការកែទម្រង់សំខាន់ៗ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបឱ្យបានទាន់ពេលវេលា និងសេចក្តីត្រូវការរបស់ប្រជាជន និងសង្គមជាតិ។
ជាក់ស្តែងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ត្រូវបានដាក់ឱ្យអនុវត្តន៍ និងប្រើប្រាស់ជាត្រីវិស័យក្នុងការតម្រង់ទិស និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការគន្លឹះសំខាន់ៗចំនួន៥ ទៅតាមវិស័យអាទិភាព និងបង្កើតនូវយន្តការស្ថាប័ន ដើម្បីដឹកនាំសម្របសម្រួល និងជំរុញការអនុវត្តវិធានការគន្លឹះ ដើម្បីដោះស្រាយបញ្ហាប្រឈម និងធានាប្រសិទ្ធភាព ឆ្លើយតបឱ្យទាន់ពេលវេលានិងគោលដៅអាទិភាព រួមមាន៖
ទី១. គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមតិកម្មនូវក្នុងរដ្ឋបាលសាធារណៈ។
ទី២. គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានគន្លឹះក្នុងវិស័យអប់រំ ដើម្បីលើកម្ពស់គុណភាពអប់រំតាមរយៈការពង្រឹងគុណភាពសាលា ចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា សម្រាប់ផលិតមូលធនមនុស្សប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ ឥរិយាបថ និងសមត្ថភាពបំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបតំរូវការជាក់ស្ដែងរបស់សង្គម សេដ្ឋកិច្ចនិងទីផ្សារការងារ
ទី៣. គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានគន្លឹះក្នុងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់សុខភាព សុខុមាលភាពប្រជាជន តាមរយៈការពង្រឹងសមត្ថភាពផ្តល់សេវាសុខដុមនីយកម្មបឋមនូវមូលដ្ឋាន
ទី៤. ការរក្សានូវពង្រឹងយន្តការដោះសា្រយ ថែរក្សាមុខងារភូមិ ឃុំ សង្កាត់ ជាពិសេសផ្តោតទៅលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទី៥. ការអនុវត្តការចូលរួមក្នុងការពង្រឹងប្រព័ន្ធយុត្តិធម៌ តាមរយៈការរៀបចំនូវការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ៕



For latest information you have to pay a visit web and on the web I found this website as a most excellent site
for most recent updates.
Hi there, I enjoy reading through your post. I like to write a little comment to support you.
I loved as much as you will receive carried out right here.
The sketch is tasteful, your authored material stylish.
nonetheless, you command get got an edginess over that you wish be delivering the following.
unwell unquestionably come more formerly again since exactly the same nearly very
often inside case you shield this hike.