(ខេត្តសៀមរាប៖ លោក សៀ ទីន ប្រធានក្រុមការងារខេត្តចុះជួយមូលដ្ឋានឃុំកំពង់ភ្លុក អមដំណើរដោយលោក-លោកស្រី អនុប្រធានការងារខេត្ត និងលោកមេឃុំ ព្រមជាមួយក្រុមការងារដែលមានការពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចែកអំណោយ សម្ភារៈ ភេសជ្ជៈ និងថវិកា ជូនដល់៖
១.សាលាឃុំកំពង់ភ្លុក៖ ភេសជ្ជៈ ១០កេស។
២.ក្រុមកីឡាបាល់ទះសាលាឃុំកំពង់ភ្លុក៖ ទឹកបរិសុទ្ធ ៥កេស ភេសជ្ជៈ ៣កេស និងថវិកា ២០០,០០០រៀល។
៣.កម្លាំងប្រជាការពារភូមិ(ឃុំកំពង់ភ្លុក)៖ វិទ្យុទាក់ទង ១០គ្រឿង និងឯកសណ្ឋានប្រជាការពារ ៣០កំប្លេ ពិធីនេះធ្វើនៅសាលាឃុំកំពង់ភ្លុក ស្ថិតនៅភូមិគោកត្នោត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥









