(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងសប្បុរសជន អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយ ជូនដល់ក្រុមគ្រួសារទីទាល់ក្រចំនួន ៥គ្រួសារ ស្ថិតនៅភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងមួយគ្រួសារទទួលបានអង្ករ ០២ការ៉ុង មីជាតិ ០១កេស ភេសជ្ជៈ ០១កេស ទឹកបរិសុទ្ធ ០១កេស ទឹកត្រី ០១យួរ ទឹកស៊ីអ៉ីវ ០១យួរ ថ្នាំដុសធ្មេញ ០១ដប ច្រាសដុសធ្មេញ ០១ សាប៊ូ ០២ដុំ និងថវិកាចំនួន ១០០,០០០៛ (ដប់ម៉ឺនរៀល)។
SiemReapGRK









