ឯកឧត្តម សុខ លូ នាំយកអំណោយប្រគល់ជូនពលរដ្ឋជួបការខ្វះខាត និងរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៥២៩គ្រួសារ

(ខេត្តបាត់ដំបង)៖ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បន្តអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឧបត្ថម្ភជូនពលរដ្ឋដែលជួបការខ្វះខាត និងរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៥២៩គ្រួសារ ក្នុងសង្កាត់អូរចារ និងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕