មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ​ នាំយកថវិកាបេឡាសង្រ្គោះ​ ជូនក្រុមគ្រួសារអតីត​យុទ្ធជន​ នៅក្រុងព្រះវិហារ​

(ខេត្តព្រះវិហារ)៖​ ថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២៥​ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា​ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធាន​សមាគម​អតីត​យុទ្ធ​កម្ពុជា​ ខេត្តព្រះវិហារ បានអញ្ជេីញដឹកនាំក្រុមការងារ ស.អ.ក ខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះប្រគល់ថវិកាបេឡាមរណៈសង្រ្គោះចំនួន ៤,០០០,០០០រៀល​ ជូនដល់ក្រុមគ្រួសារនៃសព​ ឯក​ឧត្ដម​ សុី​ គីរី​ ភេទប្រុស អាយុ​ ៧១ឆ្នាំ មុខសញ្ញានិវត្តជន ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ​ ស្ថិតនៅភូមិ​អណ្ដូង​ពោធិ៍​ សង្កាត់​កំពង់​ប្រណាក​ ក្រុងព្រះ​វិហារ​ ខេត្តព្រះវិហារ​។

ក្នុងឱកាសនោះផងដែរ ឯកឧត្ដម ប្រធាន​ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារសព និងបួងសួងឧទ្ទិសដល់វិញ្ញាណក្ខន្ធ បានទៅកាន់សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡេីយ​។