បង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅខណ្ឌដង្កោ ដោយឃាត់ជនសង្ស័យ៧នាក់

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់ជំនាញស្រាវជ្រាវយ៉ាងល្អិតល្អន់ រហូតឈានដល់ការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដ៏ធំមួយ ដែលមានគោលដៅទៅកាន់សហរដ្ឋអាមេរិក ប្រេស៊ីល ម៉ិកស៊ិកូ និងកូឡុំប៊ី។ ប្រតិបត្តិការនេះបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការពារសន្តិសុខសង្គម។ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង ទទួលផែនការងារសន្តិសុខ រួមមានការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ Read more

លោក ជា ខេមា អញ្ជើញលោកនាយក.នាយិកា គ្រឹះស្ថានសិក្សារដ្ឋ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ចូលរួមប្រជុំស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងការលក់ដូរជុំវិញរបងសាលា

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋបាលខណ្ឌដូនពេញ មានរៀបចំកិច្ចប្រជុំជាមួយលោកនាយក លោកស្រីនាយិកា គ្រឹះស្ថានសិក្សារដ្ឋ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ស្តីពីការរៀបចំសណ្តាប់ធ្នាប់ ការលក់ដូរជុំវិញរបងសាលា ក្រោមអធិបតីភាព លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។ ក្នុងនោះលោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានស្នើឱ្យលោកនាយក លោកនាយិកា ជំរុញការរៀបចំ អនាម័យ បរិស្ថានក្នុងទីធ្លាសាលា ឱ្យមានសោភណ្ឌភាពស្អាត សមជាទីកន្លែងបណ្តុះបណ្តាល យុវជន យុវតី ជាទំពាំងស្នងប្ញស្សីសំរាប់សង្គមជាតិ។  ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌដូនពេញ សំណូមពរដល់សាលារដ្ឋទាំងអស់ Read more

ឯកឧត្តម ខូយ រីដា អញ្ជើញជាអធិបតីក្នុងពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៥០នាក់

(ខេត្តពោធិ៍សាត់)៖ នាថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ចំនួន៥០នាក់ និងកម្មវិធីដាំដើមឈើ សំដៅរួមចំណែកលើកកម្ពស់សោភ័ណភាពបរិស្ថាន និងការអប់រំដល់យុវជនជំនាន់ក្រោយ។ ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ស្ថិតក្នុងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ដោយបានការចូលរួមពី លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង២ពាន់នាក់។ ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

(ភ្នំពេញ)៖ យោងតាមគោលការណ៍ដឹកនាំរបស់ឯកឧត្ដម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋបាលខណ្ឌដូនពេញ មានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ស្ដីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍លើការងាររៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅតាមដងទន្លេ និងមាត់ច្រាំងទន្លេសាប ក្នុងខណ្ឌដូនពេញ ក្រោមអធិបតីភាព ឯកឧត្ដម សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ, លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានី, លោក ពេញ សុខន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក Read more

សម្តេច ម៉ែន សំអន សំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ចែកជូនគ្រួសារអតីតយុទ្ធជន

(ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់ សម្តេចតជោ ឧបត្ថម្ភជូនដល់គ្រួសារអតីតយុទ្ធជនចំនួន ២៥គ្រួសារ ដែលរស់ខេត្តស្វាយរៀង ដែលបានរៀបចំឡើងនៅក្នុងវត្តព្រៃឆ្លាក់ ខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។ ថ្លែងក្នុងឱកាសសំណេះសំណាលនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនានឹករលឹក និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារទាំងអស់ Read more

សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ លោកជំទាវ រស់ សូយឿ ភរិយា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញសួរសុខទុក្ខ លោកជំទាវ រស់ សូយឿ ភរិយា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាលបាលនៅគេហដ្ឋាន ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹក ថ្ងៃព្រហស្បត្តិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំការផ្តាំផ្ញើនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, Read more

រដ្ឋបាលខណ្ឌ៧មករា បានធ្វើពិធីប្រកាសតំបន់ធ្វើការវិនិច្ឆ័យ នៃការចុះបញ្ជីដីធ្លីបង្ហើយមានលក្ខណៈជាប្រព័ន្ធ និងការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌ៧មករា បានធ្វើពិធីប្រកាសតំបន់ធ្វើការវិនិច្ឆ័យ នៃការចុះបញ្ជីដីធ្លីបង្ហើយមានលក្ខណៈជាប្រព័ន្ធ និងការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិ ដែលត្រូវបានសាងសង់មុន ឆ្នាំ១៩៧៩ នឹងមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ ស្ថិតនៅក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា។  ស្ថិតនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក៕

ឧត្តមសេនីយ៍ទោ ស ថេង ចុះត្រួតពិនិត្យ តាមដានរបៀបរបបការងារ និងពង្រឹងវិន័យកងកម្លាំង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៣ នៃអធិការដ្ឋាននគរបាលស្រុកបាកាន

(ខេត្តពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំគណៈស្នងការចុះធ្វើការត្រួតពិនិត្យ តាមដានរបៀបរបបការងារ សិក្សាពីតម្រូវការជាក់ស្តែងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល និងពង្រឹងវិន័យកងកម្លាំង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៣ រួមមាន ប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដូនកែវ នៃអធិការដ្ឋាននគរបាលស្រុកបាកាន។ ក្នុងឱកាសនោះ លោកស្នងការ បានធ្វើការត្រួតពិនិត្យលើការអនុវត្តការងារប្រចាំថ្ងៃ របៀបរបបការងារ ការរៀបចំឯកសារ ការបម្រើសេវាសាធារណៈ និងការអនុវត្តផែនការសកម្មភាពរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងបានស្តាប់ នូវសំណូមពររបស់មន្ត្រីនគរបាល ដើម្បីស្វែងរកដំណោះស្រាយ និងលើកកម្ពស់ប្រសិទ្ធភាពការងារនៅមូលដ្ឋាន។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ស ថេង ក៏បានមានប្រសាសន៍ណែនាំ និងបញ្ជាក់បន្ថែមដល់កងកម្លាំងនគរបាលរដ្ឋបាល ឱ្យយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗ ដូចជា ចុះធ្វើបច្ចុប្បន្នភាពទិន្នន័យប្រជាពលរដ្ឋ និងជនបរទេស ចំណូល-ចំណាកស្រុកឱ្យបានទៀងទាត់។ Read more