អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធគ្រឿងញៀន ០២ករណី ផ្សេងគ្នា!

(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ២ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងនោះជនសង្ស័យ ០៣នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងជនសង្ស័យ០១នាក់ទៀតត្រូវបញ្ជូនទៅបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀន។ ការបង្រ្កាបគ្រឿងញៀនទាំង០២ករណីរួមមាន៖ ករណីទី១៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ប្រតិបត្តិការនេះធ្វើឡើង កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចខ្ទម​ទុក​ចោល​ ភូមិព្រែកទាល់​ សង្កាត់ស្ទឹងមានជ័យ​ទី២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។ វត្ថុតាងចាប់យកមាន ៖ ក្រាមសថ្លាចំនួន ០៤កញ្ចប់, ដបសម្រាប់ជក់គ្រឿងញៀនចំនួន១ Read more

អាវុធហត្ថខេត្តព្រះសីហនុ បើកប្រតិបត្តិការបង្ក្រាបឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនសង្ស័យ១៥នាក់

(ព្រះសីហនុ)៖ នៅវេលាម៉ោង០០:១០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅហាងបាយថូវប៉ាវ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ។ តាមរបាយការណ៍របស់បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថខេត្តចំនួន ៤០នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ឆេង វុទ្ធី មេបញ្ជាការរង និងជានាយសេនាធិការ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក Read more

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ខែកក្កដា!

(ភ្នំពេញ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំជួរបញ្ជាការ ឆ្លងរបាយការណ៍លទ្ធផលការអនុវត្តតួនាទីភារកិច្ចការងារខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក-លោកស្រីមេបញ្ជាការរង នាយរងខុទ្ទកាល័យ។

លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក វិស័យព័ត៌មាន) អមដំណើរដោយឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា អ.ន.ក. វិស័យព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខលោក ភិន ដារ៉ាវុធ និវត្តជន​ នៅផ្ទះលេខ៣៥២ ផ្លូវ១៦៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលជាអតីតមន្ត្រីរាជការមប្រើការងារនៅអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ក្រសួងព័ត៌មាន។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ទៅថ្វាយប្រគេន សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត

(ភ្នំពេញ)៖ ក្នុងនាមជាកុលធីតាខ្មែរមួយរូប ដែលតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវទំនៀមទម្លាប់ប្រពៃណីជាតិ និងព្រះពុទ្ធសាសនា ជាពិសេសការគិតគូរជាប្រចាំអំពីសុខុមាលភាព និងព្រះរាជសុខភាពរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្តមភរិយាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាព្រឹទ្ធសភា និងជាអគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់សាកសួរពីព្រះរាជសុខភាព ព្រមទាំងនាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ថ្វាយប្រគេនផ្ទាល់ចំពោះសម្ដេចជាអម្ចាស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត នៅមហាកុដិ ក្នុងវត្តបទុមវត្តីរាជវរារាម រាជធានីភ្នំពេញ៕

លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ដឹងនាំក្រុមការងារចុះសួរសុខទុក្ខ ឯកឧត្តម ថាច់ ផែន

(ភ្នំពេញ)៖ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យព័ត៌មាន (អ.ន.ក. វិស័យព័ត៌មាន) អញ្ជើញដឹកនាំសមាជិក សមាជិកា អ.ន.ក. វិស័យព័ត៌មាន ចុះសួរសុខទុក្ខឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅគេហដ្ឋានរបស់ឯកឧត្តម ក្នុងរាជធានីភ្នំពេញ។

ភ្ញាក់ផ្អើល ក្មេងៗរត់លេងក្នុងវត្តទួល សុភាឃួន ប្រទេះឃើញកាបូប ពេលយកបើកមើលឃើញកាំភ្លើងខ្លី១ដើម

(ភ្នំពេញ)៖ ក្មេងៗមួយក្រុមដើរលេងនៅក្នុងវត្ត ក៏បានប្រទេះឃើញកាបូបស្ពាយពណ៍ខ្មៅមួយនៅក្រោមដើមពោធិ៍ក្បែរស្រះទឹក ហើយពួកគេក៏រើសយកមកបើកមើល ស្រាប់តែប្រទះឃើញកាំភ្លើងខ្លី១ដើម ព្រមទាំងបង់កាំភ្លើងចំនួន២ដែលមានគ្រាប់ពេញ រួចក៏ប្រាប់អាជ្ញាធរនិងសមត្ថកិច្ចឲ្យទៅពិនិត្យមើល ហេតុការណ៍នេះកើតឡើងម៉ោង១០,:៣០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅក្រោមដើមពោធិ៍វត្តទួល សុភាឃួន ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមមន្ត្រីនគរបាលបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ កម្លាំងប៉ុស្តិ៍នគរបាលចោមចៅទី៣ ទទួលដំណឹងថា មានក្មេងៗមួយក្រុមបានដើរលេងនៅក្នុងវត្តទួល សុភាឃួន ហើយពេលទៅដល់ចំណុចកើតហេតុ បានប្រទះឃើញកាបូបស្ពាយពណ៍ខ្មៅមួយនៅក្រោមដើមពោធិ៍ហើយមានកាំភ្លើងខ្លីនៅក្នុងនោះ១ដើមផង។ ក្រោយពេលដឹងរឿងនោះភ្លាមកម្លាំងនគរបាលប៉ុស្តិ៍ក៏ចុះទៅពិនិត្យមើល ហើយពិតជាបានឃើញកាំភ្លើងខ្លីម៉ាកប៉េអាកុល១ដើមនៅក្នុងកាបូបនោះមែន មានបង់កាំភ្លើងចំនួន២ មានគ្រាប់ចំនួន ១៦គ្រាប់ និងបណ្ណសម្គាល់អាវុធខ្លីសមូហភាព១សន្លឹកផងដែរ។ តាមនគរបាលបន្តថា ក្នុងបណ្ណសម្គាល់អាវុធខ្លីសមូហភាព ១សន្លឹកនោះមានលេខចុះបញ្ជី បខ៣៣៣៥ កពជ កងឯកភាពបញ្ជាការដ្ឋានកាំភ្លើងធំ អ ប ក អាវុធខ្លីM1991A1 Read more

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ទៅតុលាការ និងមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀនពាក់ព័ន្ធ៣ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងនោះ ជនសង្ស័យ ០១នាក់ ពាក់ព័ន្ធប៉ុនប៉ងរំលោភសេពសន្ថវៈលើអនីតិជនអាយុ១៥ឆ្នាំ និងជនសង្ស័យ ០២នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន។ ការបង្ក្រាបករណីទាំងបីរួមមាន៖ *ករណីទី១៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះណុល ច័ន្ទតារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ នៅចំណុចភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមបណ្ដឹងរបស់ឪពុករបស់ក្មេងស្រីរងគ្រោះ ពាក់ព័ន្ធប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះជាអនីតិជនអាយុ១៥ឆ្នាំ។ *ករណីទី២៖ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោង ១៧:១០នាទី Read more

ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធលួចកាត់ខ្សែភ្លើងរបស់ពលរដ្ឋ

(ភ្នំពេញ)៖ នៅវេលាម៉ោងប្រហែល ៤:១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ វកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ពីករណីលួចនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (លួចកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋផ្ទះចាក់សោទុកចោល) ចំណុចឃាត់លើផ្លូវលេខ៦០៨Z ភូមិ១៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើសស្ថិតនៅចំណុចផ្ទះលេខ៧២ ផ្លូវលេខ៥៩២ កែងផ្លូវលេខ៣២៧ ក្រុមទី១៣ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ សឿន ឆែប ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅពុំពិតប្រាកដ មានសារធាតុញៀនក្នុងទឹកនោម។ វត្ថុតាងចាប់យករួមមាន៖-កង់តួប្រុសចំនួន០១ , សាក់កាដូពណ៌ប្រផេះមួយនៅក្នុងនោះមាន៖ កន្រ្តៃរុំក្រណាត់ចំនួន០១ , ដង្កាប់ចំនួន០៣ ធំ០២ តូច០១ Read more

ឯកឧត្តម រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រែកថ្លឹង ក្នុងសង្កាត់ព្រែកកំពឹស!

(ភ្នំពេញ)៖ នាព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ រួមជាមួយក្រុមការងារ បាននាំយកទៀនព្រះវស្សា ព្រមទាំងថវិកា និងទេយ្យវត្ថុចម្រុះជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តព្រែកថ្លឹង ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។