ពន្ធនាគារខេត្តស្វាយរៀង ផ្ទេរជនជាប់ឃុំចំនួន ១៩៨នាក់ ទៅឃុំបន្ត នៅមណ្ឌលអប់រំកែប្រែទី៣

(ខេត្តស្វាយរៀង)៖ ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយ អគ្គស្នងការ កងរាជអាវុធហត្ថ សមត្ថកិច្ចគោលដៅពាក់ព័ន្ធខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន ១៩៨នាក់ ចេញពីពន្ធនាគារខេត្តស្វាយរៀង ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៣ ក្រោមការចង្អុលបង្ហាញពី ឯកឧត្ដម ឧត្ដមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យនាយកដ្ឋានសន្តិសុខពន្ធនាគារ ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ដឹកនាំកម្លាំងប្រតិបត្តិការប្រកបដោយសុវត្ថិភាព។ ការផ្ទេរជនជាប់ឃុំនេះ ធ្វើឡើងនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ Read more

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ទទួលជួប ឯកឧត្តម ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា និងសហការី ក្នុងជំនួបសម្តែងការគួរសម

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទទួលជួបឯកឧត្តម CHRISTIAN DESROCHES ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ក្នុងជំនួបសម្តែងការគួរសម នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦៕

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹកនៅភូមិរង់ចាំ ឃុំស្លក្រាម ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ពីសំណាក់យោធាថៃ

(បន្ទាយមានជ័យ)៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។ ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកដែលមិនអាចវិលត្រលប់ទៅផ្ទះសម្បែងវិញបានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមា ដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ Read more

បន្តប្រតិបត្តិការចុះត្រួតពិនិត្យ ២ទីតាំង នៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិថៃ និងឥណ្ឌូនេស៊ី ៦៣នាក់ ពាក់ព័ន្ធបទល្មើស Online Scams

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាព ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យ២ទីតាំង នៅក្នុងភូមិសាស្ដ្រ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ដោយរកឃើញសម្ភារមួយចំនួន ពាក់ព័ន្ធការប្រព្រឹត្ដបទល្មើស Online Scams ហើយឃាត់ខ្លួនជនបរទេស៦៣នាក់ ក្នុងនោះ មានជនជាតិថៃ និងឥណ្ឌូនេស៊ី។ ប្រតិបត្ដិការនេះ ធ្វើឡើងក្រោមការបញ្ជា និងដឹកនាំផ្ទាល់ពីឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ តាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី បានដឹកនាំក្រុមការងារចម្រុះ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ទេព Read more

លោក ថេង សុថុល បន្តដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមអគារ ខុនដូ អាផាតមិន ផ្ទះសំណាក់ និងតាមសណ្ឋាគារមួយចំនួន!

(ភ្នំពេញ)៖ នៅរសៀលថ្ងៃ ចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌ៧មករា លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងមានការសម្របសម្រួលពីលោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ធ្វើការចុះត្រួតពិនិត្យតាមទីតាំងអាគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងមូលដ្ឋានខណ្ឌ៧មករា បានសរុបចំនួន ០១គោលដៅ រួមមាន៖១.គោលដៅខុនដូ និងអាគារពាណិជ្ជកម្មអូរឡាំព្យា អគារC4 មានអាសយដ្ឋាននៅ អគារC4 អូឡាំព្យាស៉ីធី Read more

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ចុះសួរសុខទុក្ខ និងឈ្វេងយល់អំពីជីវភាពការងារប្រចាំថ្ងៃ របស់មន្រ្តីនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈូក និងនៅសាលាឃុំឈូក

(ខេត្តកំពត)៖ បន្ទាប់ពីបញ្ចប់បេសកកម្មនៅក្រុងកំពត និងខេត្តកែប ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបន្តស្កាត់ឆៀងចូលទៅកាន់ឃុំឈូក ស្រុកឈូក ខេត្តកំពត ដើម្បីសួរសុខទុក្ខ និងឈ្វេងយល់អំពីជីវភាពការងារប្រចាំថ្ងៃរបស់មន្រ្តីនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈូក និងនៅសាលាឃុំឈូក។ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈូក ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ក៏បានទទួលព័ត៌មានអំពីប្រភពមូលដ្ឋានដែលមានសារធាតុញៀនលក់យកមកប្រើប្រាស់ក្នុងឃុំឈូក តម្រូវការសន្លឹកសៀវភៅស្នាក់នៅ សេវាអត្តសញ្ញាណបណ្ណ តម្រូវការម៉ូតូប្រដេញបទល្មើស កន្លែងស្នាក់នៅរបស់មន្រ្តី ព្រមទាំងសំណូមពរ និងទស្សនៈដែលមន្រ្តីចង់ចូលរួមពង្រឹងកិច្ចការប៉ុស្តិ៍។ ឯកឧត្តមអភិសន្ដិបណ្ឌិត បានចូលរួមអបអរសាទរអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋឃុំឈូកទាំងមូល ដែលទើបទទួលបានមន្រ្តីនគរបាលជាតិ ២រូប ជាកូនចៅអ្នកឃុំឈូកនេះផ្ទាល់ មកបំពេញការងារនៅប៉ុស្តិ៍នគរបាលឃុំ។ នេះជាផ្លែផ្កានៃកំណែទម្រង់ប៉ុស្តិ៍នគរបាល ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលជីវភាពការងារជាក់ស្ដែងរបស់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសូរភី ស្ថិតនៅឃុំសូរភី

(ខេត្តតាកែវ)៖ ក្នុងដំណើរឆ្ពោះទៅកាន់ខេត្តភាគនិរតី នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលជីវភាពការងារជាក់ស្ដែងរបស់បងប្អូនមន្ត្រីនគរបាលជាតិ នៃប៉ុស្តិ៍នគរបាលរដ្ឋបាលសូរភី ស្ថិតនៅឃុំសូរភី ស្រុកបាទី ខេត្តតាកែវ។ ក្នុងឱកាសនោះ ឯកឧត្តម អភិសន្តិបណ្ឌិត បានស្វែងយល់ពីស្ថានភាពការងារជាក់ស្ដែងរបស់កម្លាំងនគរបាល ដែលកំពុងបំពេញភារកិច្ច នៅតាមបណ្ដាគោលដៅនានា ក្នុងភូមិទាំង៨ នៃឃុំសូរភី។ ស្ថិតនៅតំបន់ប្រជុំជនជាប់ផ្លូវជាតិលេខ៣ ឃុំសូរភីមានប្រជាជនប្រមាណ១ម៉ឺននាក់ មានបន្ទប់ជួលកំពុងទទួលការស្នាក់នៅប្រមាណ១ពាន់បន្ទប់ និងមានរោងចក្រ-សហគ្រាសចំនួន១៥កន្លែង។ ក្រៅពីភាពជាក់ស្ដែងនៅកន្លែងបំពេញការងារដែលមន្ត្រីយើងត្រូវប្រចាំការយប់-ថ្ងៃ នៅទីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានទទួលការចែករំលែកបទពិសោធការងារជាក់ស្ដែងមួយចំនួន ពិសេសការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការផ្ដល់សេវានានាជូនប្រជាពលរដ្ឋតាមច្បាប់កំណត់។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី Read more

ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានសង្កាត់បឹងទំពន់ទី១ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រវែង២៥០០ម៉ែត្រ ក្នុងភូមិពាក់ព័ន្ធចំនួន០៤ ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ និងមានរៀបចំពីធីជួបសំណេះសំណាល រួមទាំងផ្តល់អំណោយជូនដល់គ្រួសាររបស់វីរកងទ័ព និងវីរកងនគរបាលជាតិ ចំនួន២៥គ្រួសារ ផងដែរ។ ពិធីនេះ មានការអញ្ជើញចូលរួមពី លោកលោកស្រីជាប្រធាន-អនុប្រធានក្រុមការងារចុះមូលដ្ឋានភូមិទាំង១១ ក្នុងមូលដ្ឋានសង្កាត់បឹងទំពន់ទី១ លោកអភិបាលរងខណ្ឌមានជ័យ លោកចៅសង្កាត់ លោកលោកស្រីប្រធានភូមិ និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសន្សំកុសល១ សន្សំកុសល២ សន្សំកុសល៤ និងភូមិសន្សំកុសល៥សរុប៤០០នាក់។ ឯកឧត្តម ជួន ណារិន្ទ បានមានប្រសាសន៍ផ្តែផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចប្រមុខថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ពិសេសសម្តេចតេជោ ហ៊ុនសែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី Read more

ឯកឧត្តម សុខ ចាន់ភក្តី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា បានអញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈជុំទី៣ លើកទី៣ ប្រចាំខែមិថុនា នៅក្នុងឃុំដារ ស្រុកចិត្របុរី

(ខេត្តក្រចេះ)៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និង ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុន្នី អភិបាលរងខេត្តក្រចេះ បានអញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈជុំទី៣ លើកទី៣ ប្រចាំខែមិថុនា ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករប្រមាណ ៣០០ នាក់។

ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ

(ខេត្តក្រចេះ)៖ នៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារ ដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ ដែលត្រូវបំពេញបេសកកម្ម នាពេលខាងមុខ។ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ថ្លែងអំណរគុណចំពោះការលះបង់មួយដ៏ធំធេងរបស់ប្អូនៗកងកម្លាំងនៃស្នងការនគរបាលខេត្ត ក្នុងបេសកកម្មការពារបូរណភាពទឹកដី ដើម្បីបុព្វហេតុជាតិមាតុភូមិ ឆ្លើយតបទៅនឹងតម្រូវការស្ថានភាពប្រទេសជាតិកំពុងមានជម្លោះព្រំដែន ស្របទៅនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដោះស្រាយផងដែរ។ ឯកឧត្តមអភិបាលខេត្តក្រចេះ បន្តថា រាជរដ្ឋាភិបាលតែងតែណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់គ្រួសារកងទ័ពជួរមុខ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យកងទ័ពរបស់យើង ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនមានអារម្មណ៍ស្ងប់ អំពីក្រុមគ្រួសាររបស់គាត់ ត្រូវបានយកចិត្តទុកដាក់មើលការខុសត្រូវ និងមិនបោះបង់ចោលឡើយ នោះធ្វើឲ្យស្មារតី ក្នុងការការពារបូរណភាពទឹកដីរបស់យើង Read more