ព្រះករុណា និងសម្តេចម៉ែ ព្រះបរមរាជានុញ្ញាត ឱ្យវីរកងទ័ពកម្ពុជាទាំង ១៨រូប ចូលក្រាបបង្គំគាល់!

(ភ្នំពេញ)៖ ព្រះកុរណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បាន សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវីរយោធិនទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញ ចូលក្រាបថ្វាយបង្គំគាល់ និងប្រទានព្រះរាជអំណោយ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។  រូបភាព៖ ទីភ្នាក់ងារព័ត៌មានកម្ពុជា-AKP

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងសមរភូមិ​ និងបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ!

សម្តេចបវរធិបតី ហ៊ុន ណែត សូមថ្លែងអំណរគុណ ចំពោះវីរភាពរបស់បងប្អូន វីរកងទ័ព​ និងវីរនគរបាលទាំងអស់ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុការពារជាតិការពារទឹកដីរបស់យើង និងសូមជូនពរដល់ បងប្អូនវីរកងទ័ពនិងវីរនគបាលរងរបួស ដែលកំពុងសម្រាកព្យាបាលទាំងអស់ សូមឱ្យឆាប់ជាសះស្បេីយ​ និងមានសុខភាពល្អមាំមួនឡើងវិញ​ ដើម្បីអាចត្រឡប់ទៅបំពេញភារកិច្ច និងត្រឡប់ទៅលំនៅដ្ឋានវិញ។ ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមថ្លែងអំណរគុណដល់ក្រុមការងារអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសលោកគ្រូពេទ្យអ្នកគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានសហការ ក្នុងការជួយសម្របសម្រួលដឹកជញ្ជូន និងព្យាបាលបងប្អូនយ៉ាងយកចិត្តទុកដាក់ ចាប់ពីមន្ទីរពេទ្យនៅមូលដ្ឋាន រហូតបន្តព្យាបាលមកដល់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ។ រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី៣០ ធ្នូ ២០២៥ #ហ៊ុនម៉ាណែត #Hunmanet #កមពុជា #cambodia #សនតិភាពនៅកម្ពុជា #Peaceincambodia

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អង្ករ ៦០តោន, ទឹកសុទ្ធ ១ពាន់កេស និងភេសជ្ជៈ ១ពាន់កេស ដល់រដ្ឋបាលខេត្តជាប់ព្រំដែនចំនួន៣ ព្រមទាំងផ្តល់ភួយចំនួន ១២.៥០០ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តចំនួន៧ សម្រាប់ជួយដល់ប្រជាជនភៀសសឹក និងប្រើប្រាស់តាមការចាំបាច់!

(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អង្ករ ទឹកបរិសុទ្ធ និងភេសជ្ជៈ ជូនរដ្ឋបាលខេត្តជាប់ព្រំដែនចំនួន៣ សម្រាប់ប្រើប្រាស់តាមការចាំបាច់ ក្នុងនោះរដ្ឋបាលខេត្តឧត្តរមានជ័យ ទទួលបាន (អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៤០០កេស និងភេសជ្ជៈ វី-កូឡា ៤០០កេស), ខេត្តបន្ទាយមានជ័យ ទទួលបាន (អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៣០០កេស និងភេសជ្ជៈ វី-កូឡា ៣០០កេស), និងខេត្តព្រះវិហារ ទទួលបាន (អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ៕

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបុរសម្នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធឃាតកម្ម!

(ភ្នំពេញ)៖ មានករណីឃាតកម្ម បង្កឡើងដោយជនសង្ស័យ ០១នាក់ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ជាច្រើនកាំបិតបណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម នៅចំណុច ក្បែរស្រះទឹកមួយ កន្លែង ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ ០៨និង៥០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យក៏បានគេចខ្លួនបាត់។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបើកការ ស៊ើបអង្កេត ស្រាវជ្រាវ ជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ កៅ សុខសុង ភេទប្រុស អាយុ៣៨ឆ្នាំ Read more

កងរាជអាវុធហត្ថខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណចំពោះ សប្បុរសជន!

(ភ្នំពេញ)៖ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ តំណាង ឯកឧត្តមអ្នកឧញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ ដែលមានចិត្តសប្បុរសជួយឧបត្ថម្ភ ដូចជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួន ចូលរួម​ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាព។ ក្នុងឱកាសនោះលោកវរសេនីយ៍ឯក​ វូ សុភេន មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនដែលមានចិត្តសប្បុរសឧបត្ថម្ភ ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាព នាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ។ កងរាជអាវុធហត្ថខេត្តសៀមរាប សូមជូនពរសប្បុរសជនទាំងអស់ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

កងរាជអាវុធហត្ថខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណចំពោះ សប្បុរសជន

(ខេត្តសៀមរាប)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លោកស៊ុន ដាវីត តំណាងកញ្ញា ណារ៉ា សូហ្វី ដែលមានចិត្តសប្បុរសជួយឧបត្ថម្ភទឹកបរិសុទ្ធ ៥០កេស ចូលរួម​ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាព។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនដែលមានចិត្តសប្បុរសឧបត្ថម្ភ ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាព នាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ។ កងរាជអាវុធហត្ថខេត្តសៀមរាប សូមជូនពរសប្បុរសជនទាំងអស់ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តអញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ដោយ លោកជំទាវបណ្ឌិត ថែមទាំងនាំមកជាមួយនូវអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនវីរកងទ័ពដោយផ្ទាល់

ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមឱ្យវីរកងទ័ពឆាប់ជាសះស្បេីយ និងមានកម្លាំងមាំមួនឡេីងវិញ ។ តាមរយៈសកម្មភាពដ៏វិសេសវិសាលនេះ បានបង្ហាញយ៉ាងច្បាស់អំពីការគិតគូរ យកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាជូនវីរកងទ័ព ក៏ដូចជាការអរគុណវីរកងទ័ពសម្រាប់ភាពអង់អាចក្លាហាន និងការលះបង់ដេីម្បីការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ហនម៉ាណែត #Hunmanet #កមពុជា #cambodia #សនតិភាពនៅកម្ពុជា #Peaceincambodia

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំទាវបណ្ឌិតបានដឹកនាំគណៈប្រតិភូចូលរួមរំលែកទុក្ខគ្រួសារសពយោធិនដែលបានពលីជីវិតក្នុងបុព្វហេតុការពារដែនអធិបតេយ្យជាតិកម្ពុជា

(ខេត្តកំពង់ចាម)៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមរំលែកទុក្ខគ្រួសារសពយោធិនដែលបានពលីជីវិតក្នុងបុព្វហេតុការពារដែនអធិបតេយ្យជាតិកម្ពុជា និងនាំយកសារលិខិតរំលែកមរណទុក្ខរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងថវិការបស់រាជរដ្ឋាភិបាល ជូនគ្រួសារសព នៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។

រដ្ឋបាលរាជធានីភ្នំពេញ បន្តទទួលអំណាយមនុស្សធម៌ ពីសប្បុរសជននានា ដើម្បីយកទៅចែកជូនដល់វីរៈកងទ័ពជួរមុខ​ និងប្រជាពលរដ្ឋភៀសសឹក!

(ភ្នំពេញ)៖ អំណោយជាថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ និង​សម្ភារ​មួយចំនួន ត្រូវបានរដ្ឋបាលខណ្ឌមានជ័យ​ រដ្ឋបាលខណ្ឌដង្កោ​ រដ្ឋបាលខណ្ឌព្រែកព្នៅ​ រដ្ឋបាល​ខណ្ឌ​ទួលគោក​ រដ្ឋបាល​ខណ្ឌ​ឬស្សីកែវ​ ក្រុមហ៊ុន​ស្នេថេក​ និងសប្បុរសជនជាច្រើនរូបទៀតបន្តនាំមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់វីរៈកងទ័ពជួរមុខ​ និងជនភៀសសឹក ខណៈក្រុមទាហានថៃនៅតែបន្តឈ្លានពានលើបូរណភាពទឹកដីកម្ពុជាយ៉ាងគឃ្លើននោះ។ ពិធីប្រគល់និងទទួលអំណោយមនុស្សធម៌ខាងលើបានធ្វើឡើងនាព្រឹកថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ​២០២៥នេះ ក្រោមវត្តមាន ឯកឧត្ដម ហួត ហៃ ឯកឧត្ដម ឆាយ វីរៈ និងឯកឧត្ដម​ ឯក ឃុនដឿន ឯកឧត្ដម​ ហ៊ុន​ សុរិទ្ធី​ និង​ឯកឧត្ដម​ ពេញ​ ធារម្យ​ អភិបាលរង តំណាងឯកឧត្ដម​ ឃួង ស្រេង អភិបាល​ Read more