កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline) 1296

(ខេត្តសៀមរាប)៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានចាត់ឱ្យក្រុមការងារបន្តយុទ្ធនាការ ចុះចែកខិត្តប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline) 1296 ជូនដល់ប្រជាពលរដ្ឋ ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 ដោយឥតគិតថ្លៃ 24/24ម៉ោង ឬអាចទាក់ទងមកតាមបណ្តាញ CoolApp , Telegram , WhatsApp តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប​។​ ការផ្សព្វផ្សាយ​ខាងលើនេះបានចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់ មានសុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុងខេត្ត​សៀមរាប​។​ Read more

ចោរលួចរថយន្តពីស្រុកពាមរក៏ និងអ្នកទទួលផលចោរកម្ម រួមជាមួយបក្ខពួក ០៤នាក់ ត្រូវកម្លាំងនគរបាលបង្ក្រាបនៅស្រុកគងពិសី

(ខេត្តកំពង់ស្ពឺ​)៖​ ដោយទទួលបានបញ្ជាដឹ​ក​នាំពី​លោ​កឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បា​លខេត្ដកំពង់ស្ពឺ​ កំលាំងនគរបា​ល​ ដឹកនាំដោយលោកវរសេនី​យ៍​ឯ​ក​ យ៉ាង​ សុខលី​ អធិការនគរបាលស្រុកគង​ពិ​សី​ បា​នធ្វេីការសហការជាមួយកំលាំងនគរបាលស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង​ ក្រោមការបញ្ជាការលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ឃាត់ខ្លួន​បក្ខពួកមុខស​ញ្ញា​(អ្នក​ទទួ​ល​ផល​ចោរកម្ម)ទិញ​រថយន្ដដែលចោរបា​នលួចយ​ក​មកពីខេត្ដព្រៃវែង​ រថយន្ដ​ ម៉ាក​ Hy​undai ទម្ងន់​ ២,៥​តោន​ ដែលទទួ​លទិញពីជនល្មើស ក្នុងត​ម្លៃ ១៦​០០​ដុ​ល្លារ ហើយគាត់បានល​ក់បន្ត២​៣​០០ដុល្លារ​រ​ថយន្ដគ្មា​នឯក​សា​រច្បាប់ដេីម​ នៅចំណុ​ច​ភូ​មិអង្គរោង​ ឃុំម​ហាឬស្សី​ ស្រុកគ​ង​ពិ​សី​ ខេត្ដកំ​ពង់ស្ពឺ​ កាលពីថៃ្ងទី៤​ ខែមេសា​ ឆ្នាំ២០២៦​។ ចោរលួចរថយន្តនៅស្រុកពាមរក៏ ត្រូវនគរបាលខេត្តព្រៃវែង ដឹកមកចង្អុលបង្ហាញកន្លែងទទួលផលចោរកម្ម និងមុខសញ្ញានៅឃុំមហាឬស្សី ស្រុកគងពិសី។ ក្នុងប្រតិបត្ដិការកម្លាំងសមត្ថកិច្ចឃាត់មុខ​សញ្ញាទទួលទិ​ញ​ផលចោរកម្ម (យោងតាមការច​ង្អុ​ល​ប​ង្ហាញពីមុខសញ្ញាដែលសម​ត្ថ​កិ​ច្ចដឹកមកជាមួយ)​ ដែល​មាន​ឈ្មោះ​ Read more

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលអំណោយជាសម្ភារឯកសណ្ឋាន របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គង់ កៃដូ នាយករងខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននាំយកអំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា ប្រគល់ជូនអធិការនគរបាលខណ្ឌទាំង១៤ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការទទួលអំណោយផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៉េង ដាណារ៉ា ស្នងការរង ទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។  អំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ Read more

លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំស្តីពី ត្រៀមការការពារ សន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់បរិស្ថាន ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាអនុវិទ្យាល័យព្រែកព្នៅ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព សម្តេចព្រះវនរ័តកិត្តិបណ្ឌិត មួង រ៉ា និងលោកជំទាវ ញ៉ែម សាខន ស ខេង ពិធីនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផល និងវឌ្ឍនភាពការងារ របស់អនុគណៈកម្មការទី៤ ក្នុងដំណើរការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនៃកិច្ចប្រជុំ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផល និងវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទី៤ ក្នុងដំណើរការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនៃកិច្ចប្រជុំដ៏ធំមួយនេះ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកនាយកដ្ឋានអង្គរក្ស បានធ្វើបទបង្ហាញអំពីផែនការសកម្មភាព នៃការប្រើប្រាស់កម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារៈបច្ចេកទេស ដែលបម្រើឲ្យការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវកំពូលៗជាតិ និងអន្ដរជាតិ នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ Read more

ឧត្តមសេនីយ៍ត្រី សៀ​ ទីន អញ្ជើញជូនពរ ឯកឧត្តម ប្រាក់ សោភ័ណ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦

(ខេត្តសៀមរាប)៖ ថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នៅសាលាខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ​ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំប្រតិភូ អញ្ជើញជូនពរ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស​ ២៥៧០ គ.ស​ ២០២៦​ SiemReapGRK

ឧត្តមសេនីយ៍ត្រី សៀ​ ទីន អញ្ជើញជូនពរ ឯកឧត្តម លី សំរិទ្ធ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦

ថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នៅសាលាខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ​ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំប្រតិភូ អញ្ជើញជូនពរ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស​ ២៥៧០ គ.ស​ ២០២៦​ SiemReapGRK

តារាហូលីវូដ Angelina Jolie អញ្ជើញពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង នៅក្រុងបាត់ដំបង

(ខេត្តបាត់ដំបង)៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ អ្នកស្រី Angelina Jolie តារាហូលីវូដដ៏ល្បីល្បាញ បានអញ្ជើញចុះពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ស្ថិតនៅក្នុងក្រុងបាត់ដំបង។ ដំណើរទស្សនកិច្ចនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អភិបាលរងខេត្ត ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអាជ្ញាធរក្រុងបាត់ដំបងផងដែរ។ ដំណើរទស្សនកិច្ចរបស់អ្នកស្រី Angelina Jolie នាពេលនេះធ្វើឡើងតាមការអញ្ជើញរបស់តំណាងសមាគមហ្វារពន្លឺសិល្បៈ ដើម្បីស្នើឱ្យអ្នកស្រីជួយជួសជុលកែលម្អរោងកុនចាស់ទាំងពីរ។ គួរបញ្ជាក់ផងដែរ រោងភាពយន្តចំណាស់ដ៏ល្បីល្បាញនៅក្រុងបាត់ដំបងនេះត្រូវបានសាងសង់ឡើងក្នុងអំឡុងទសវត្សឆ្នាំ៦០។ ប្រភពពី៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង

លោកឧត្តមសេនីយ៍ត្រី​ សៀ​ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលប្រារព្ធធ្វើនៅសាលប្រជុំអាគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ SiemReapGRK